ព័ត៌មានជាតិ
ថ្ងៃចូលឆ្នាំទី២ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរជាង១លាន៥សែននាក់
នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ ចំនួនភ្ញៀវទេសចរ ក៏ដូចជា ប្រជាពលរដ្ឋ ដែលមកទស្សនា នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១ ៥១៨ ៨០៥នាក់ ក្នុងនោះ ភ្ញៀវជាតិមាន ចំនួន ១ ៥១៤ ០២៧នាក់ និងភ្ញៀវបរទេស មានចំនួន១០៣នាក់ ។

លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បានបញ្ជាក់បន្ថែមទៀតថា ចំនួនភ្ញៀវដែលមកកាន់ទឹកដី នៃខេត្តកំពង់ចាម បានមកលេង នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា ក្នុងនោះមាន ៖រមណីយដ្ឋានទឹកឆា ភ្ញៀវទេសចរជាតិ មានចំនួន ១៨ ៦៩០នាក់ ។
ភ្ញៀវទេសចរជាតិ ចំនួន ១៣ ៥៦២នាក់ បានទៅកម្សាន្តនៅរមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ។ ឯរមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ទទួលបានភ្ញៀវទេសចរជាតិ មានចំនួន ៤១៣នាក់ ។ សម្រាប់រមណីយដ្ឋានបែមប៊ូរីសត ភ្ញៀវទេសចរជាតិ មានចំនួន ១៣៨នាក់ ភ្ញៀវបរទេស ចំនួន ១៥នាក់ ទៅលេងកម្សាន្ត ។

រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរជាតិ មានចំនួន ៦១៦នាក់ ។ រមណីយដ្ឋាននគរបាជ័យ ភ្ញៀវទេសចរជាតិ មានចំនួន ៩០៨នាក់ ។ រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ភ្ញៀវទេសចរជាតិ មានចំនួន ១៧៥នាក់ ។ រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរជាតិ មានចំនួន ៥ ១៩៧នាក់ ភ្ញៀវបរទេស មានចំនួន ០៦នាក់ ។ អាហារដ្ឋានស្មៅទន្លេ ភ្ញៀវទេសចរជាតិ មានចំនួន ១៦៥នាក់ ។ ក្រុងកំពង់ចាម ភ្ញៀវទេសចរជាតិ មានចំនួន ៥៧៨ ១១០នាក់ ភ្ញៀវបរទេស មានចំនួន ៣៦នាក់ ។
ភ្ញៀវមកចូលរួមទស្សនាការប្រគុំតន្ត្រី របស់ក្រុមហ៊ុនស្រាបៀវឌ្ឍនៈ មានចំនួន ១៨ ៥៣៥នាក់ ។ ភ្ញៀវមកលេងកំសាន្តមុខទីលានសាលាខេត្តកំពង់ចាម មានចំនួន ៨៧៤ ៩២០នាក់ ។ ស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ភ្ញៀវទេសចរណជាតិ មានចំនួន ៤ ៧៧៨នាក់ និងភ្ញៀវបរទេសចំនួន ២៤នាក់ ។

ដោយឡែក ចំពោះការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងឱកាសថ្ងៃចូលឆ្នាំថ្មី ថ្ងៃទី២នេះដែរ គឺពុំមានអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ពោលគឺអាស្រ័យដោយការរៀបចំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម តាមរយៈ ការដាក់កម្លាំងល្បាត យាមកាមនៅគ្រប់ទីកន្លែង ដើម្បី បង្កសប្បាយភាព ជូនដល់ប្រជាពលរដ្ឋយើង នៅគ្រប់មជ្ឈដ្ឋាន៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?