ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសទទួលស្គាល់ ប្រធានគណៈកម្មាធិការ ស.ស.យ.ក ខេត្តកំពង់ចាម
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញប្រកាសទទួលស្គាល់ ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម ដែលពិធីនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៦ នៅសាលាខេត្តកំពង់ចាម។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម ត្រូវបានប្រកាសទទួលស្គាល់ដោយ លោក ផេន សុផល ជំនួស លោក ហាន កុសល ដែលត្រូវទៅទទួលភារកិច្ចនៅខេត្តកំពង់ធំ។
ឆ្លៀតឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះ លោក ហាន កុសល អតីតប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម ដែលបានលះបង់កម្លាំងកាយចិត្តអស់រយៈពេល ១១ ឆ្នាំ កន្លងមកនេះ ដើម្បីកសាងមូលដ្ឋាន ស.ស.យ.ក ឲ្យរឹងមាំ និង រីកចម្រើន ដូចសព្វថ្ងៃ ដោយលោកបានដឹកនាំយុវជន ធ្វើការងារសង្គមនានា ក្នុងមូលដ្ឋាន ថែមទាំងបណ្ដុះបណ្ដាលយុវជនឲ្យមានចំណេះដឹងខ្ពស់ ជំនាញច្បាស់លាស់ និង ស្មារតីទទួលខុសត្រូវខ្ពស់ បង្កើតជាធនធានមនុស្សដ៏រឹងមាំ មានថាមពល សក្តានុពល ក្រោមការចង្អុលបង្ហាញប្រកបដោយភាពប៉ិនប្រសប់ និង ចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

លោក អ៊ុន ចាន់ដា ក៏បានសម្ដែងការស្វាគមន៍ចំពោះ លោក ផេន សុផល ដែលត្រូវបានគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា តែងតាំងមុខតំណែងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម ដើម្បីបន្តដឹកនាំយុវជនខេត្តឲ្យស្របទៅតាមចក្ខុវិស័យ បេសកកម្មរបស់សហភាពសហព័ន្ធយុវជនកម្ពុជា និង ឈរលើមូលដ្ឋានទស្សនទាន (ស.ស.យ.ក ២.០) ដើម្បីកំណត់ទិសដៅអាទិភាព និង យុទ្ធសាស្ត្រថ្មីៗ សម្រាប់ការអភិវឌ្ឍស្ថាប័ន និង ការចូលរួមជាមួយយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ សំដៅលើការបន្តថែរក្សាសមិទ្ធផល និង ស្មារតីរបស់យុវជនជំនាន់មុន ដើម្បីបង្កើតសមិទ្ធផលថ្មីៗ សម្រាប់យុវជន និង សង្គមជាតិ នាពេលបច្ចុប្បន្ន និង ទៅអនាគត។
ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ផងដែរថា សមិទ្ធផលនានារបស់គណៈកម្មាធិការ ស.ស.យ.ក ខេត្តកំពង់ចាម នៅពេលកន្លងមក ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយ គណៈកម្មាធិការកណ្ដាល និង រចនាសម្ព័ន្ធទូទាំងប្រទេស ក្នុងការពង្រីកកិត្យានុភាព ស.ស.យ.ក និង ការជំរុញសកម្មភាពយុវជនក្នុងបុព្វហេតុសង្គមជាតិ។

ឯកឧត្តម ហ៊ុន ម៉ានី បានរំពឹងទុកថា អង្គភាពសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម នឹងបន្តសកម្មភាពកាន់តែច្រើនឡើងបន្ថែមទៀត ក្នុងការងារសប្បុរសធម៌ ការងារសង្គម និង ការងារផ្សេងៗ ទៀត ដែលផ្ដល់ផលវិជ្ជមាន និង ឱកាសដល់យុវជន ដើម្បីពង្រឹងពង្រីកនូវសក្តានុពលរបស់ខ្លួន ចូលរួមចំណែកលើកមុខមាត់នូវការអភិវឌ្ឍរបស់ខេត្តកំពង់ចាម៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


