Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងធនធានទឹក និង អភិបាលខេត្ត ចុះពិនិត្យច្រាំងទន្លេនៅក្រុងកំពង់ចាម​ ដើម្បីត្រៀមស្តារឡើងវិញ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម​ និង អភិបាលខេត្តកំពង់ចាម​ បានចុះពិនិត្យរិះរកវិធីស្តារឡើងវិញនូវច្រាំងទន្លេមេគង្គដែលរងការបាក់ស្រុតនៅសង្កាត់កំពង់ចាម​ ក្រុងកំពង់ចាម​ ដើម្បីធ្វើយ៉ាងណាសាងសង់សំណង់ទប់ច្រាំងថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរសៀលថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម រួមដំណើរដោយ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង នៃទីតាំងច្រាំងទន្លេមេគង្គដែលបានរងការបាក់ស្រុតកាលពីពេលកន្លងទៅ ស្ថិតនៅក្បែរកំពង់រង់ចាំ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដើម្បីត្រៀមរៀបចំសាងសង់សំណង់ទប់ច្រាំងថ្មី។

ស្របពេល នៃការពិនិត្យសិក្សាស្តារ និង សាងសង់ច្រាំងទន្លេនេះ លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្រសួងធនធានទឹក និង អាជ្ញាធរខេត្ត នឹងសហការគ្នាឲ្យបានល្អ ដើម្បីពន្លឿនការងារសាងសង់សំណង់ទប់ច្រាំងថ្មីនេះ ឲ្យបានឆាប់រហ័ស និង មានគុណភាពរឹងមាំយូរអង្វែង។ ជាមួយគ្នានេះ​ លោក​ អ៊ុន​ ចាន់ដា​ ក៍បានបញ្ជាឲ្យអាជ្ញាធរក្រុង​ សហការ​គ្នាជាមួយសមត្ថកិច្ច ធ្វើការប្រើប្រាស់កម្លាំងសមត្ថកិច្ច ដើម្បីប្រចាំការហាមឃាត់ការធ្វើចរាចរណ៍ និង ធ្វើដំណើចេញចូលតំបន់បាក់ស្រុតច្រាំងទន្លេជាបណ្តោះអាសន្ន ដើម្បីការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋទូទៅ។

គូសបញ្ជាក់​ថា​ កាលពីយប់ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៦ មានហេតុការណ៍បាក់ស្រុតច្រាំងទន្លេនៅចំណុចភូមិទី ១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម តែមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនោះទេ។ មូលហេតុការបាក់ស្រុតច្រាំងទន្លេនៅទីតាំងខាងលើនេះ បណ្តាលមកពីទីតាំងនោះស្ថិតនៅខាងមុខអន្លង់ទឹកកួច ដែលមានជម្រៅចាប់ពី ១.២ ម៉ែត្រ ទៅ ៦ ម៉ែត្រ៕
អត្ថបទ​ និង រូបភាព ៖​ ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម