ព័ត៌មានជាតិ
មន្ត្រីជំនាញខេត្តកំពង់ចាម ដុតកម្ទេចសាច់បង្កក និងប្រហិតខូចគុណភាពជាង ២៥០គីឡូក្រាម
ផលិតផលសាច់បង្កក និងប្រហិតខូចគុណភាព សរុបចំនួន ២៥០គីឡូក្រាម ដែលដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេសបសុព្យាបាល ត្រូវបានអាជ្ញាធរជំនាញបង្ក្រាបបាន និងនាំយកទៅដុតកម្ទេចចោល ដើម្បីធានាសុខភាពសាធារណៈជូនប្រជាពលរដ្ឋ។

ការដុតកម្ទេចចោលនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងលោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមន្ត្រីតំណាងអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តផងដែរ។

លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ចាម បានឱ្យដឹងថា ផលិតផលសាច់ និងប្រហិតទាំងនេះ ត្រូវបានរកឃើញថាមានការដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេសបសុព្យាបាល (ខ្វះប្រព័ន្ធត្រជាក់រក្សាគុណភាពសាច់) ដែលបណ្តាលឱ្យសាច់ប្រែពណ៌ មានក្លិន និងខូចគុណភាពទាំងស្រុង។ ប្រសិនបើទំនិញទាំងនេះត្រូវបានចរាចរណ៍លក់នៅលើទីផ្សារ វានឹងបង្កហានិភ័យខ្ពស់ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


