Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត ថា ការទូតយោធា ដើរត្រូវនាំមកសន្តិភាព​ មិត្តភាព តែបើដើរខុសនឹងកើតសង្គ្រាម

បានផុស

នៅ

ស​ម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចាត់ទុកការទូតយោធា គឺជាកិច្ចការដ៏សំខាន់បំផុតក្នុងការទំនាក់ទំនងជាមួយប្រទេសទាំងអស់ ទាំងទ្វេភាគី ពហុភាគី និងតំបន់។ ប៉ុន្តែ សម្ដេចនាយករដ្ឋមន្ត្រី​ បញ្ជាក់ថា ការទូតយោធានេះ ជាអាវុធមុខពីរ ពេលធ្វើត្រូវនឹងនាំមកសន្តិភាព មិត្តភាព តែបើដើរខុសវានឹងនាំមកនូវសង្រ្គាមជាក់ជាមិនខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងចេញពីសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងដំណាក់កាលដែលពិភពលោកកំពុងប្រែប្រួល កម្ពុជាបានចូលទៅក្នុងយន្តការតំបន់ជាច្រើន ជាពិសេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមានស្ថានភាពវិវត្តលឿន ហើយពិសេសស្ថានភាពយោធានេះតែម្ដង។

សម្ដេចធិបតី បញ្ជាក់ថា ស្ថានភាពយោធា គឺអាចកើតមានឡើងយ៉ាងងាយស្រួល ហើយធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច-សង្គម ដោយសម្ដេច បានលើកឧទាហរណ៍ជាក់ស្ដែង បញ្ហានៅអឺរ៉ុប ឬបញ្ហានៅអាហ្វ្រិក​ គឺមិនមែនដោយសារជម្លោះពាណិជ្ជកម្ម ឬមួយអ្វីនោះទេ តែដោយសារជម្លោះប្រដាប់អាវុធនេះឯង​​។ តួយ៉ាង សម្ដេចធិបតី  ក៏បានលើកឡើងពីបញ្ហានៅក្នុងតំបន់សព្វថ្ងៃ ដែលកំពុងមានការប្រកួតប្រជែងរវាងមហាអំណាចកាន់តែស្រួចស្រាល​ ហើយកាន់តែលឿន ក្នុងនោះរឿងសេដ្ឋកិច្ច ជារឿងមួយ តែមួយទៀតនោះ គឺការវិវត្តយោធាតែម្ដង។  

ក្នុងន័យនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះថា៖ «ការវិវត្តយោធា និងទំនាក់ទំនងយោធានេះ ដើរតួនាទីមុខពីរ ជាអាវុធដែលអាចបង្កើតសង្គ្រាម ប៉ុន្តែវាក៏ជាកម្លាំងដែលអាចថែរក្សាសន្តិភាពផងដែរ»

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ដែរថា ការតភ្ជាប់​ និងការធ្វើការទូតយោធា គឺជាកិច្ចការសំខាន់ ហើយការទូតយោធា មិនមែនធ្វើត្រឹមតែកម្រិតរដ្ឋមន្ត្រីក្រសួងការពារជាតិនោះទេ គឺធ្វើគ្រប់កម្រិតទាំងអស់ ទាំងទ្វេភាគីក្ដី ពហុភាគីក្ដី និងតំបន់ក្ដី ដើម្បីធ្វើយ៉ាងណាឱ្យយន្តការទាំងនេះ ដើរតួនាទីក្នុងការថែរក្សាមិត្តភាពរវាងប្រទេសកម្ពុជាជាមួយប្រទេសជិតខាងកាន់តែមានតួនាទីសំខាន់ ជាពិសេសទំនាក់ទំនងកងទ័ព និងកងទ័ព បានដើរតួនាទីការទូតដ៏ល្អ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម