ព័ត៌មានជាតិ
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ សម្រួចផែនការសកម្មភាពឆ្នាំ២០២៤-២០២៥
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានរៀបចំអង្គវិបស្សនាបូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៤ នៃអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោក ទេព ភិយ្យោរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។ នេះបើតាមការផ្ដល់ព័ត៌មាន ពីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលនេះ។

អង្គវិបស្សនាត្រូវបានរៀបចំឡើងក្នុងគោលបំណងបីសំខាន់គឺ៖ ១. ពិនិត្យសមិទ្ធិផលសម្រេចបានក្នុងឆ្នាំ២០២៣ ២. សម្រួចផែនការសកម្មភាពឆ្នាំ២០២៤-២០២៥ របស់នាយកដ្ឋាននីមួយៗដើម្បីគាំទ្រការធ្វើកំណែទម្រង់វិស័យអប់រំ និង ៣. បង្កឱកាសសម្រាប់ការជួបជុំ និងបង្កើនភាពស្និទ្ធស្នាលរវាងអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានរដ្ឋបាល និងហិញ្ញវត្ថុ។

ក្នុងឱកាសនោះ លោក ទេព ភិយ្យោរិទ្ធ ស្នើអង្គភាពនីមួយពិនិត្យ និងសម្រួចទិសដៅការងារធ្វើយ៉ាងណា ឱ្យស្របតាមកំណែទម្រង់អាទិភាពក្រសួងអប់រំ យុវជន និងកីឡា។ លោកអគ្គនាយក បានអំពាវនាវអង្គភាពនីមួយៗប្រេីប្រាស់បច្ចេកវិទ្យាឌីជីថល ដេីម្បីជួយពន្លឿន និងបង្កេីនប្រសិទ្ធភាពការងារ។

លោកអគ្គនាយក ក៏បានគូសបញ្ជាក់ពីវិធានការគន្លឹះ នៃស្ដង់ដាសាលារៀនគំរូ ដែលដាក់ចេញដោយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋដែលក្នុងនោះមានដូចជា៖ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. ការពិនិត្យ កែសម្រួល រៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស ទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតា បិតា និងសហគមន៍ក្នុងការអប់រំ ទី៥. ការអប់រំឌីជីថល ទី៦. ការបង្កើតមជ្ឈមណ្ឌលឧត្ដមសិក្សានៅគ្រឹះស្ថានឧត្ដមសិក្សា ទី៧. ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព ទី៨. ការអភិវឌ្ឍការអប់រំកាយ និងកីឡា។

គួរបញ្ជាក់ថា អង្គវិបស្សនាមានការអញ្ជើញចូលរួមដោយ អគ្គនាយក អគ្គនាយករង ប្រធានអង្គភាព បុគ្គលិកអប់រំសរុបចំនួន ៣០១ នាក់។ ក្នុងដំណើរការអង្គវិបស្សនា មានការធ្វើបទបង្ហាញ ស្ដីពី ការបូកសរុបកាងារសម្រេចបាន និងលើកទិសដៅសម្រាប់អនុវត្តបន្ត ដោយតំណាងអង្គភាពនីមួយៗ៕



-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?