ព័ត៌មានជាតិ
កម្ពុជា ចូលរួមដោះស្រាយបញ្ហាប្រឈម នៃការអប់រំកម្រិតឧត្តមសិក្សា នៅ ទីក្រុងទីរ៉ាណា
កម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ស្តីពី ការអប់រំនៅកម្រិតឧត្តមសិក្សា ដោយផ្តោតសំខាន់លើបញ្ហាប្រឈម នៃការអប់រំកម្រិតឧត្តមសិក្សា ខណៈពិភពលោកកំពុងជួបប្រទះនូវវិបត្តិនយោបាយ និងសង្គម ជាពិសេស ការកើតឡើង នៃបច្ចេកវិទ្យាសិប្បនិម្មិត (AI) ដែលកំពុងតែបង្កផលប៉ះពាល់ដោយផ្ទាល់ និងប្រយោលដល់ការអប់រំ និងគុណភាពអប់រំជារួម។

បណ្ឌិត សោម រតនា អនុរដ្ឋលេនខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និង លោក ម៉ក់ ងយ អគ្គនាយក នៃអគ្គនាយកដ្ឋានឧត្តមសិក្សា បានអញ្ជើញចូលរួម កិច្ចប្រជុំនេះ ពីថ្ងៃទី២៩ និង៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងទីរ៉ាណា ប្រទេសអាល់បានី។

កិច្ចពិភាក្សាជាច្រើនត្រូវបានលើកឡើងក្នុងកិច្ចប្រជុំនេះ រួមជាមួយនឹងការរំលឹកឡើងវិញនូវសេចក្តីថ្លែងការណ៍នានាដែលបញ្ជាក់ជាថ្មីនូវការទទួលស្គាល់ថា ការអប់រំប្រកបដោយគុណភាពដែលជាសិទ្ធិ ជាមូលដ្ឋានរបស់មនុស្ស ហើយជាកន្លែងដែលគោលដៅសាកលដើម្បី “ធានាឱ្យមានការអប់រំប្រកបដោយគុណភាព និងសមធម៌រួម និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា” ក្លាយជាការពិត ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ អង្គការសហប្រជាជាតិ (SDG 4)។

អង្គប្រជុំបានបិទបញ្ចប់ ដោយភាគីពាក់ព័ន្ធបានរួមគ្នាបញ្ជាក់ជាថ្មីនូវការជឿជាក់របស់ខ្លួនថា ឧត្តមសិក្សាត្រូវតែពង្រីកសមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត ចំពោះសន្តិភាពសកល យុត្តិធម៌ និងសង្គម ការអភិវឌ្ឍន៍សេដ្ឋកិច្ច សុខុមាលភាព និងលទ្ធិប្រជាធិបតេយ្យ ជាមួយនឹងការតាំងចិត្តពីថ្នាក់ដឹកនាំកំពូល នៃវិស័យនេះ ក្នុងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់ស្ថាប័ន ដើម្បីឱ្យអ្នកសិក្សាអាចអភិវឌ្ឍសមត្ថភាព ដែលពួកគេត្រូវការសម្រាប់ការងារ និងសម្រាប់ជីវិតផ្ទាល់ខ្លួន។ អង្គប្រជុំក៏បានប្តេជ្ញាគាំទ្រដល់គ្រឹះស្ថានឧត្តមសិក្សាក្នុងការបង្កើនការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនានា រួមទាំងសហគមន៍មូលដ្ឋាន និងនិយោជកផងដែរ ដើម្បីធ្វើឱ្យប្រសើរឡើង នៃការអប់រំក្នុងកម្រិតឧត្តមសិក្សាសកល៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


