Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណ សមាជិក សាមាជិកា ដែលរួមគ្នានាំមកនូវជ័យជំនះក្នុងការបោះឆ្នោត

បានផុស

នៅ

នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅខែមិថុនា និងបូកសរុបលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណាត្តិទី៤ ឆ្នាំ២០២៤ នៅមន្ទីរគណបក្សខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានជួបប្រជុំជាមួយក្រុមការងារដើម្បីបូកលទ្ធផលការងារ និងដាក់ទិសដៅការងារបន្ត ជាពិសេស បូកសរុបលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណាត្តិទី៤ ឆ្នាំ២០២៤។ ឯកឧត្តម បានកោតសរសើរ និងថ្លែងអំណរគុណចំពោះ សមាជិកា សមាជិកា គណបក្សប្រជាជនជនកម្ពុជា អង្គបោះឆ្នោត ដែលបានពុះពារប្រឹងប្រែងរួមគ្នា បោះឆ្នោតជូនគណបក្សប្រជាជនរហូតទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណាត្តិទី៤ ឆ្នាំ២០២៤។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការបូកសរុបលទ្ធផលកិច្ចប្រជុំ និងចែករំលែកនូវមតិផ្ទាល់ខ្លួន ក៏ដូចជាបានផ្តល់អនុសាសន៍ណែនាំ ដល់សមាជិក សមាជិកា ក្នុងអង្គប្រជុំ។ ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំ ដល់សមាជិក សមាជិកា ថែរក្សា នូវសាមគ្គី ឯកភាពផ្ទៃក្នុងរបស់គណបក្ស និងសូមឱ្យគណៈបញ្ជាការ យកចិត្តទុកដាក់ និងបន្តអនុវត្ត គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីថែរក្សាសុខសុវត្ថិភាព ជូនប្រជាជន។

ជាមួយគ្នានោះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យសមាជិកា សមាជិកា ប្រឹងប្រែងផ្សព្វផ្សាយនូវគុណតម្លៃនៃសុខសន្តិភាព ដោយផ្សាភ្ជាប់នូវទស្សនៈប្រវត្តិសាស្រ្ត ដែលមនុស្សគ្រប់រូប ត្រូវរម្លឹក និងមិនគួរបំភ្លេចនូវសោកនាដកម្មដែលធ្លាប់កើតមានឡើងឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម