ព័ត៌មានជាតិ
ញៀនថ្នាំផងបែបគំនិតហែកទ្វារបន្ទប់ប៉ុនប៉ងរំលោភសេពសន្ថវៈបែកការផ្អើលឆុលចាប់ក្របួចជាប់
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើនារីម្នាក់ ក្នុងបន្ទប់ផ្ទះជួលតែពុំសម្រេច នាងស្រែកផ្អើលដល់អ្នកក្បែរខាងចាប់ក្របួចជាប់។
មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ មឿន រស្មី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត នៅភូមិត្រពាំងឈូក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅរោងកម្មករក្នុងបុរីមួយកន្លែង ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនាពេលនេះធ្វើឡើងតបតាមបណ្តឹរបស់នារីរងគ្រោះ ដោយប្តឹងពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា កាលពីវេលាម៉ោង០៣ទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ដោយខ្លួនគេងពុំលក់ ខ្លួនក៏ងើបដើរសំដៅទៅបន្ទប់របស់នារីរងគ្រោះដែលជាកម្មករសំណង់ជាមួយគ្នា ពេលដើរទៅដល់មុខបន្ទប់របស់នាងឃើញបន្ទប់បានបិទជិត ខ្លួនក៏ចូលទៅហែកទ្វារដើម្បីលូនចូលទៅក្នុងបន្ទប់របស់នារីរងគ្រោះ ហើយក៏ ឃើញនាងកំពុងគេងម្នាក់ឯង ឆ្លៀតឱកាសល្អខ្លួនបានស្ទុះទៅឱបនាងពីលើ ស្រាប់តែនាងដឹងខ្លួនបានចាប់កអាវខ្លួនជាប់ និងស្រែកឲ្យគេជួយ ហើយក៏មានបុរសម្នាក់ជាមេជាងដែលគេងនៅបន្ទប់ក្បែរនោះរត់មកជួយចាប់រូបខ្លួនប្រគល់ឲ្យសមត្ថកិច្ចអាវុធហត្ថខណ្ឌច្បារអំពៅតែម្តងទៅ។ ហើយជនសង្ស័យខាងលើនេះធ្លាប់បានប្រើប្រាស់គ្រឿងញៀនអស់រយៈពេលជាងមួយឆ្នាំមកហើយ៕
ដោយ ៖ វិមាន

-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៩ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


