សន្តិសុខសង្គម
អភិបាលខេត្តតាកែវ បញ្ជាឲ្យស្រាវជ្រាវករណីចោទប្រកាន់មន្ត្រីនគរបាលប៉ុស្ដិ៍ព្រះបាទជាន់ជុំធ្វើទារុណកម្មលើជនសង្ស័យម្នាក់រហូតបាត់បង់ជីវិត
អភិបាលខេត្តតាកែវ លោក វ៉ី សំណាង នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបញ្ជាឲ្យលោកអធិការនគរបាលស្រុកគិរីវង់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចុះស្រាវជ្រាវករណីចោទប្រកាន់ពីការធ្វើទារុណកម្មលើជនសង្ស័យម្នាក់ពីសំណាក់មន្ត្រីនគរបាលប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ រហូតបាត់បង់ជីវិត។ លោកអភិបាលខេត្ត ក៏បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវចុះស្រាវជ្រាវ និងតាមដានករណីនេះឲ្យបានដិតដល់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះទាំងអស់។

ការចេញបញ្ជានេះ ធ្វើឡើងបន្ទាប់ពីមានពលរដ្ឋរាយការណ៍ពីករណីចោទប្រកាន់មកលើមន្ត្រីនគរបាលប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ នៃអធិការដ្ឋាននគរបាលស្រុកគិរិវង់ ថាបានធ្វើទារុណកម្មលើជនសង្ស័យម្នាក់រហូតបាត់បង់ជីវិត ក្រោយប្រជាពលរដ្ឋចាប់ និងវាយបណ្ដាលឲ្យរងរបួសក្រោមការចោទប្រកាន់ថា បានប៉ុនប៉ងចូលរំលោភកូនស្រីរបស់អ្នកស្រុក និងត្រូវបានបញ្ជូនមកប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ ហើយក៏ត្រូវបានមន្ត្រីនគរបាលប៉ុស្ដិ៍ធ្វើទារុណ ប្រើហិង្សាបន្ថែមទៀតដើម្បីសួរចម្លើយរហូតដាច់ខ្យល់ស្លាប់ពេលបញ្ជូនមកផ្ទះវិញ។
លោក វ៉ី សំណាង សង្កត់ធ្ងន់ថា ករណីនេះត្រូវស្រាវជ្រាវឲ្យដល់ឬសគល់ មិនត្រូវអនុញ្ញាតឲ្យបុគ្គលណាធ្វើអំពើហិង្សានោះទេ ព្រោះនេះជាអំពើខុសច្បាប់ ដែលនាំឲ្យស្រុកគ្មានច្បាប់គ្មានទម្លាប់។ លោកអភិបាលខេត្តតាកែវ ក៏បញ្ជាឲ្យនាយប៉ុស្ដិ៍នគរបាករដ្ឋបាលព្រះបាទជាន់ជុំ ត្រូវធ្វើរបាយការណ៍ឲ្យបានត្រឹមត្រូវ និងរាយការណ៍ទៅគណបញ្ជាការឯកភាពស្រុកតាមឋាណានុក្រម។
សូមជម្រាបថា តាមរយៈគណនីតេឡេក្រាមឈ្មោះ Si Na ដោយស្រង់យកប្រភពពីបងស្រីជនរងគ្រោះបានឲ្យដឹងថា ប្អូនប្រុសរបស់គាត់(ជនសង្ស័យ) បានទៅដល់ភូមិព្រះបាទជាន់ជុំ ឃុំព្រះបាទជាន់ជុំ ហើយត្រូវបានគេចោទប្រកាន់ថា ចូលទៅរំលោភកូនស្រីរបស់អ្នកស្រុក ទើបធ្វើឲ្យប្រជាពលរដ្ឋចាប់បាន និងព្រួតគ្នាវាយបណ្ដាលឲ្យរងរបួស និងចាប់ចងដៃចងជើងបញ្ជូនមកប៉ុស្ដិ៍នគរបាលរដ្ឋបាលប្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីអនុវត្តនិតិវិធី។

តាមប្រភពដដែល នៅពេលជនសង្ស័យត្រូវបញ្ជូនមកដល់ប៉ុស្ដិ៍នគរបាល ជនសង្ស័យនៅមិនទាន់មានបញ្ហាអ្វីនោះទេ ហើយក៏បានលឺពីការវាយធ្វើទារុណកម្មពីសំណាក់មន្ត្រីនគរបាលប៉ុស្ដិ៍ ដែលបង្កជារបួសស្នាមជាំពេញខ្លួន និងត្រូវស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូនមកដល់ផ្ទះវិញ។
ជុំវិញករណីនេះ សាច់ញាតិជនរងគ្រោះដែលមានទីលំនៅនៅភូមិអានខ្មៅ ឃុំកំពែង ស្រុកគិរីវង់ បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយរកយុត្តិធម៌ដល់ជនរងគ្រោះផង៕
អត្ថបទ៖ សុខុម
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១៩ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


