ព័ត៌មានអន្ដរជាតិ
បុរស ឥណ្ឌា ជាប់ពន្ធនាគារនៅកូរ៉េ ៤ ឆ្នាំ ដោយសាររំលោភភេទដូចគ្នា
ជនជាតិឥណ្ឌាម្នាក់ ដែលកំពុងស្វែងរកឋានៈជាជនភៀសខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ពីបទរំលោភផ្លូវភេទលើបុរសវ័យ២០ឆ្នាំម្នាក់ ដែលគាត់បានជួបជាលើកដំបូង។ នេះបើយោងតាមការចុះផ្សាយពីភ្នាកងារ KJD នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៥។

នាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការស្រុក Uijeongbu បានកាត់ទោសបុរសនេះឲ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ បើយោងតាមប្រភពច្បាប់កាលពីថ្ងៃអង្គារ។ ទន្ទឹមនឹងនេះ តុលាការបានចេញបញ្ជាដាក់កម្រិតការងាររយៈពេល ៥ ឆ្នាំនៅស្ថាប័នពាក់ព័ន្ធនឹងកុមារ ក្មេងជំទង់ និងជនពិការ។
នៅក្រោមច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសកូរ៉េ ការចាប់រំលោភមួយផ្នែកគឺសំដៅលើការរួមរ័ក្សផ្លូវភេទ ឬប្រព្រឹត្តអំពើមិនសមរម្យជាមួយបុគ្គលណាម្នាក់ដែលសន្លប់ ឬមិនអាចយល់ស្រប ឬទប់ទល់បាន។ តុលាការបានឲ្យដឹងថា ឧក្រិដ្ឋកម្មនេះមានលក្ខណៈធ្ងន់ធ្ងរ ព្រោះវាកើតឡើងនៅមុខផ្ទះជនរងគ្រោះ។ ដូច្នេះ គឺមិនមានការសោកស្ដាយ និងមិនត្រូវលើកលែងទោសឲ្យជនបង្កឡើយ។
កំណត់ត្រារបស់តុលាការបង្ហាញថា ជនសង្ស័យបានជួបជនរងគ្រោះ កាលពីយប់ខែកញ្ញាឆ្នាំមុននៅ Pocheon, Gyeonggi ។ ជនសង្ស័យបានដើរទៅជិតបុរសនោះ ខណៈកំពុងដើរតាមផ្លូវ ហើយសួរនាំថា ខ្លួនទៅណា មុននឹងប្រាប់ថាផឹកស្រាបៀរជាមួយគ្នា ។ ក្រោយពីផឹកស៊ីរួច ទាំង២នាក់ជនរងគ្រោះបានចាកចេញទៅផ្ទះ ។ ពេលនោះជនសង្ស័យបានថើបគាត់។ ដោយមានការភ្ញាក់ផ្អើល ជនរងគ្រោះបានដួលទៅលើដី ហើយជនសង្ស័យបានឡើងលើ ហើយចោទថាបានរំលោភផ្លូវភេទ។
ក្នុងសវនាការជនសង្ស័យបានបដិសេធចំពោះការចោទប្រកាន់ដោយលើកហេតុផលថា ទោះបីជាពួកគេបានថើបគ្នាដោយការព្រមព្រៀងគ្នាក៏ដោយ ក៏មិនមានសកម្មភាពអ្វីកើតឡើងទៀតដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកស៊ើបអង្កេតបានរកឃើញ DNA របស់ជនសង្ស័យនៅលើខោក្នុងរបស់ជនរងគ្រោះ ហើយវីដេអូពីកាមេរ៉ាឃ្លាំមើលនៅក្បែរនោះបានគាំទ្រគណនីរបស់ជនរងគ្រោះ។
ជនសង្ស័យបានចូលប្រទេសកូរ៉េក្នុងឆ្នាំ ២០២២ តាមទិដ្ឋាការរយៈពេលខ្លី ហើយក្រោយមកបានដាក់ពាក្យសុំឋានៈជាជនភៀសខ្លួន ដែលអនុញ្ញាតឲ្យគាត់ស្នាក់នៅក្នុងប្រទេសដោយស្របច្បាប់រហូតដល់ខែមេសាឆ្នាំនេះ។ នៅក្រោមច្បាប់ជនភៀសខ្លួនកូរ៉េ អ្នកដាក់ពាក្យសុំត្រូវបានអនុញ្ញាតឲ្យស្នាក់នៅបណ្តោះអាសន្ន ខណៈពេលដែលករណីរបស់ពួកគេកំពុងស្ថិតក្រោមការត្រួតពិនិត្យ។
ដោយឡែក សម្រាប់ជនជាតិឥណ្ឌាជាច្រើនដែលស្វែងរកឋានៈជាជនភៀសខ្លួននៅក្នុងប្រទេសកូរ៉េ ជាធម្មតាលើកឡើងពីហេតុផលសេដ្ឋកិច្ច ឬការគំរាមកំហែងពីបុគ្គលឯកជន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Kim Ho Joong សរសេរសំបុត្រសច្ចាពីក្នុងគុក សុំកែខ្លួនជាថ្មី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


