សន្តិសុខសង្គម
ជនសង្ស័យម្នាក់ល្បួងរំលោភនារីម្នាក់បានសម្រេច ហើយលួចថតរូបគំរាមត្រូវអាវុធហត្ថឃាត់ខ្លួន
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់បានស្គាល់ស្ត្រីតាម facebook១ខែសោះ ស្រាប់តែជនរងគ្រោះមកលេងផ្ទះបានចាប់រំលោភសម្រេចបែកការដល់ម្តាយខាងស្រី ក៏ប្តឹងកម្លាំងអាវុធហត្ថឃាត់ខ្លួន នាវេលាម៉ោង២ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។
តាមពាក្យបណ្ដឹងរបស់ម្តាយជនរងគ្រោះ បានរៀបរាប់ថា ជនរងគ្រោះជាកូនរបស់ខ្លួនមានឈ្មោះ អាយុ៣៤ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយមុនពេលកើតហេតុនោះ ជនសង្ស័យមានឈ្មោះ ជ័យ ចាន់តារា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានស្គាល់គ្នាអស់រយៈពេល១ខែមកហេីយ នៅថ្ងៃកេីតហេតុនោះជនរងគ្រោះបានមកលេងផ្ទះជនសង្ស័យ ឈ្មោះ ជ័យចាន់តារា ក្រោយមកទៀតខ្លួនបានចូលបន្ទប់ទឹក ស្រាប់តែជនសង្ស័យឆ្លៀតឱកាសចូលក្នុងបន្ទប់ទឹកដែរ ហើយបានចាប់បង្ខំរួមរក្សក្នុងបន្ទប់ទឹកតែម្តង ដោយសារតែខ្លួនភ័យខ្លាចក៏មិនហ៊ានរករឿងជនសង្ស័យ រឿងនេះក៏ស្ងប់ស្ងាត់ទៅ។
ក្រោយមកទៀតមានកម្មវិធីមិត្តភក្តិខ្លួនបានចូលក្នុងនោះ
ជនសង្ស័យក៏បានចូលរួមក្នុងកម្មវិធីនោះដែរ ស្របពេលនោះជនរងគ្រោះបានជិះម៉ូតូជាមួយគ្នាបានសម្រុះសម្រួលគ្នាដើម្បីបញ្ចប់រឿង តែត្រូវជនសង្ស័យយកលេសថាម៉ូតូខូច ហេីយបានបបួលនាង ស្នាក់នៅផ្ទះសំណាក់មួយយប់ ជនសង្ស័យល្បួងរួមរក្សម្តងទៀត ពេលនោះជនសង្ស័យក៏បានធ្វើសកម្មភាពលួចថតរូបដែលខ្លួនបានរួមរក្សជាមួយគ្នាទុកធ្វើការគំរាម ក្រោយមកដោយសារតែជនសង្ស័យដូចជាមនុស្សអន្ធពាល ទើបស្ត្រីជនរងគ្រោះ បានប្លុកហេ្វសបុក និងតេឡេក្រាមរបស់ជនសង្ស័យចោលទាំងអស់ ដេីម្បីបញ្ចប់ទំនាក់ទំនងគ្នា ស្រាប់តែជនសង្ស័យខឹងហើយគំរាមថា នឹងបង្ហោះវីឌីអូ រូបរួមរក្សគ្នាតាមបណ្ដាញសង្គម facebook ព្រមទាំងគំរាមធ្វេីបាបទៀតផង ទេីបម្តាយជនរងគ្រោះដាក់ពាក្យប្តឹងសមត្ថកិច្ចតែម្តង។
ក្រោយពីទទួលបានពាក្យបណ្ដឹងហើយ កម្លាំងជំនាញរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជ័យ ចាន់តារា ភេទប្រុស អាយុ៣៧ឆ្នាំ នៅចំណុចមុខផ្ទះសំណាក់ ពៅ ពិសី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត រួមនឹងវត្ថុតាងទូរសព្ទដៃ ចំនួនមួយគ្រឿងមានរូបរួមរក្ស ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំទៅតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនរងគ្រោះបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្យដូចពាក្យបណ្តឹងពិតប្រាកដ។
ជនសង្ស័យ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ទទួលបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ ៖ វ៉ាន់ ណាង


-
ចរាចរណ៍១០ ម៉ោង ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា១ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម