ព័ត៌មានជាតិ
ប្រមុខការពារជាតិអាមេរិក នឹងជួយជំរុញវិនិយោគិនរបស់ខ្លួនឱ្យមកបណ្តាក់ទុននៅកម្ពុជា
លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ដែលអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលខ្លី បានថ្លែងប្រាប់ថ្នាក់ដឹកនាំកម្ពុជា ខ្លួននឹងជួយជំរុញវិនិយោគអាមេរិកមកកាន់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីជំរុញដល់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។
ប្រមុខការពារជាតិអាមេរិក បានថ្លែងបែបនេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន នៅរាជធានីភ្នំពេញ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៤ គ្រាដែលលោកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីបញ្ជាក់ជាថ្មីនូវចំណងមិត្តភាពដ៏យូរអង្វែង។ ដំណើរទស្សនកិច្ចនេះ ក៏ដើម្បីគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិអាមេរិក និងកងយោធពលខេមរភូមិន្ទក្នុងការសហការដៃគូរដ៏សំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិឱ្យកាន់តែស៊ីជម្រៅ សម្រាប់ការថែរក្សានូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូល។

ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែងការអរគុណ និងបញ្ជាក់បន្ថែមថា ពេលដែលទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មមានការកើនឡើង នោះនឹងគាំទ្រដល់វិស័យនយោបាយឱ្យរឹងមាំផងដែរ។ សម្ដេចតេជោ ក៏បានសម្ដែងនូវក្ដីសង្ឃឹមថា លោកអូស្ទីន នឹងជំរុញឱ្យអ្នកវិនិយោគអាមេរិកមកកម្ពុជាច្រើនថែមទៀត។
ជាចុងក្រោយ រដ្ឋមន្ត្រីការពារជាតិអាមេរិក បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ដែលបានផ្ដល់ពេលវេលា អនុញ្ញាតជូនលោក និងគណៈប្រតិភូអាមេរិក ចូលជួបដែលជំនួបនេះនឹងផ្ដល់នូវប្រយោជន៍នាពេលអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសទាំងពីរក្នុងទំនាក់ទំនងជាមួយគ្នា។

ជាការកត់សម្គាល់ក្នុងជំនួបនេះ ភាគីទាំងពីរបង្ហាញទឹកមុខដោយក្តីសប្បាយរីករាយ និងភាពស្និទ្ធស្នាល ដែលបង្ហាញពីការជឿទុកចិត្តគ្នាជាថ្មី បន្ទាប់ពីទំនាក់ទំនងកម្ពុជា និងអាមេរិក ដែលជាប្រទេសមហាអំណាច មានភាពស្រពិចស្រពិលនាពេលកន្លងទៅ។ ភាពមិនជឿទុកចិត្តគ្នាកន្លងទៅ ដោយសារអាមេរិក ទទួលបានព័ត៌មានមិនពិត ជឿលើការផ្សាព្វផ្សាយមួយចំនួនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជា។
ក្នុងន័យនេះសម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនាដោយផ្ទាល់នាពេលនេះ ដោយបន្ថែមថា ព្រោះការនៅឆ្ងាយពីគ្នានឹងនាំឱ្យបាត់បង់ព័ត៌មាន ។ សម្ដេចតេជោ បានចាត់ទុកថា៖« អ្វីដែលជាអាទិភាពគឺការសន្ទនាជាពិសេសនៅក្នុងវិស័យការពារជាតិ ធ្វើយ៉ាងណាឱ្យអស់ការសង្ស័យរវាងគ្នាទៅវិញទៅមក និងកសាងនូវភាពជឿជាក់និងទំនុកចិត្តឱ្យកាន់តែខ្លាំងឡើងវិញរវាងប្រទេសទាំង២៕
អត្ថបទ៖ ឡាយ សាមាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


