ព័ត៌មានជាតិ
កម្ពុជា-អាមេរិក ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងសន្តិសុខសុខភាពសាធារណៈ
ក្រសួងសុខាភិបាលកម្ពុជា និងសហរដ្ឋអាមេរិកបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងសន្តិសុខសុខភាពសាធារណៈដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរថែមទៀត។

ការប្តេជ្ញាចិត្តរួមគ្នានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលជាមួយគណៈប្រតិភូ នៃស្ថានទូតសហរដ្ឋអាមេរិក ដឹកនាំដោយ លោក Andrew Leyva ទីប្រឹក្សានយោបាយ និងសេដ្ឋកិច្ចនិងលោកស្រី Sara Klucking ប្រធានការិយាល័យជំនួយសុខភាពក្នុងតំបន់ និងជាអ្នកសម្របសម្រួល PEPFAR សម្រាប់តំបន់អាស៊ីដើម្បីពិភា ក្សាអំពីផែនការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលទើបបានចុះហត្ថលេខាថ្មីៗនេះ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើផែនការអនុវត្តកិច្ចសហប្រតិបត្តិការ រួមមាន៖ ការរៀបចំផែនទីបង្ហាញផ្លូវ និងពេលវេលាអនុវត្ត ការកំណត់តួនាទី និងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធ ការរៀបចំក្រុមការងារបច្ចេកទេស ព្រមទាំងការពិភាក្សាអំពីយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការនាពេលអនាគត លើវិស័យជំងឺឆ្លង និងសន្តិសុខសុខភាពសាធារណៈ។
ភាគីទាំងពីរ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ការត្រៀមបង្ការ និងឆ្លើយតបជំងឺឆ្លង និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេស និងភាពជាដៃគូយូរអង្វែង។
លោកស្រីរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្តបន្ទាប់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លើវិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសការបង្ការ និងគ្រប់គ្រងជំងឺអេដស៍ របេង គ្រុនចាញ់ និងការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលសាធារណៈ ព្រមទាំងបានសម្តែងសេចក្តីសង្ឃឹមថា ការអនុវត្តអនុស្សរណៈថ្មីនេះ នឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងអាទិភាពសុខាភិបាលជាតិរបស់ប្រទេសកម្ពុជា៕
អត្ថបទ៖សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


