ព័ត៌មានជាតិ
ក្រុមហ៊ុន ចំនួន២ កើតទុក្ខមិនសុខចិត្ត រឿងដេញថ្លៃសង់ផ្លូវបេតុង ក្នុងឃុំថ្មពេជ្រ ក្នុងខេត្តត្បូងឃ្មុំ
ក្រុមហ៊ុនចំនួន២ ដែលសុំមិនបញ្ចេញឈ្មោះ កើតទុក្ខ មិនសុខចិត្ត បន្ទាប់ពីបានចូលរួមដេញថ្លៃកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ហើយបែជាការដេញថ្លៃសាងសង់ផ្លូវបេតុងនោះត្រូវលើកទៅពេលក្រោយ ប៉ុន្តែស្រាប់តែរយៈពេលជិត១ខែក្រោយមក ស្រាប់តែលិចមុខក្រុមហ៊ុនមួយឈ្មោះ ហង្ស សុខគួយ មកកសាងផ្លូវបេតុងចំនួន២ខ្សែទៅវិញ ទាំងដែលក្រុមហ៊ុននោះ មិនបានចូលរួមដេញថ្លៃសាងសង់គម្រោងផ្លូវនេះឡើយ។ លើសពីនេះទៀត កាលពីពេលប្រកាសដាក់ឲ្យដេញថ្លៃថវិកាតិច ផ្លូវប្រវែងខ្លី តែដល់ក្រុមហ៊ុនចាត់តាំងសាងសង់ ថវិកាក៏ច្រើន ផ្លូវក៏មានប្រវែងវែងដែរ។ ដោយខាងគណៈកម្មការលទ្ធកម្មឃុំថ្មពេជ្រអះអាងថា ធ្វើតាមសំណូមពររបស់ប្រជាពលរដ្ឋភូមិថ្មពេជ្រទី៣ បានស្នើសុំឃុំជាយូរឆ្នាំមកហើយ។ ហើយក៏មានការឯកភាពពីថ្នាក់ស្រុក ពីនាយកទីចាត់ការ ផែនការវិនិយោគខេត្ត និងថ្នាក់ខេត្តដែរ។

លោក តន់ ធា មេឃុំថ្មពេជ្រ បានបំភ្លឺថា ប្រជាពលរដ្ឋនៅភូមិថ្មពេជ្រទី៣ ដែលមានចំនួនជាង៣០០គ្រួសារ បានស្នើសុំមកឃុំឲ្យជួយធ្វើផ្លូវបេតុងចំនួនពីរខ្សែដែលមានប្រវែងជាង៦០០ម៉ែត្រ ត្រូវបានដាក់ឲ្យដេញថ្លៃជាសាធារណៈដោយធ្វើឡើងកាលពីថ្ងៃ ខែ ឆ្នាំ ខាងលើ ក្នុងគ្រានោះដែរ ឃើញមានក្រុមហ៊ុនមកច្រើនតែមិនដាក់សំណើក្នុងប្រអប់នោះទេ គឺមានតែក្រុមហ៊ុន ហង្ស សុខគួយ តែ១ប៉ុណ្ណោះ ។
លោកមេឃុំថ្មពេជ្រ បន្តថា ចំពោះផ្លូវបេតុងមានទទឹង៣ម៉ែត្រប្រវែង២៨៦ម៉ែត្រ តម្លៃដាក់ឲ្យដេញថ្លៃជាង ១២៤លានរៀល ផ្លូវបេតុងទទឹង៥ ម៉ែត្រ បណ្ដោយ៤១០ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង ២៩៨លានរៀល។ ផ្លូវនេះ គឺឃុំត្រូវផ្តល់លទ្ធភាពជូនក្រុមហ៊ុន ព្រោះការដេញថ្លៃមានតែក្រុមហ៊ុន ហង្ស សុខគួយ តែមួយប៉ុណ្ណោះ ដូច្នេះសម្រេចជូនក្រុមហ៊ុននេះ ជាអ្នកសាងសង់ផ្លូវនេះតែម្តងទៅ ។ ក្នុងនោះក៏មានការឯកភាពពី ឃុំ ស្រុក ខេត្តផងដែរ។ ក្រុមហ៊ុនចាប់សាងសង់នៅថ្ងៃទី២២ មិថុនា រហូតមកដល់ថ្ងៃទី១ កក្កដា ឆ្នាំ២០២៤ គឺរួចរាល់ជាស្ថាពរ។

ក្រុមហ៊ុនទាំងពីរសូមមិនបញ្ចេញឈ្មោះ បានលើកឡើងថា នៅថ្ងៃទី២៦ មេសា ឆ្នាំ២០២៤ ផ្លូវបេតុងចំនួន២ខ្សែ ក្នុងនោះផ្លូវបេតុងប្រវែង១៧០ម៉ែត្រ ទទឹង៣ម៉ែត្រ កម្រាស់១តឹកកន្លះ ដាក់ឲ្យដេញតម្លៃជាង៦៨លានរៀល ហើយផ្លូវបេតុងប្រវែង១០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់១តឹកកន្លះ តម្លៃដាក់ឲ្យដេញជាង៦៧លានរៀល។ ក្នុងគ្រានោះគឺមានតែក្រុមហ៊ុនចំនួន២ ប៉ុណ្ណោះ ដែលបានដាក់សំណើ ចំណែកក្រុមហ៊ុនហង្ស សុខគួយ វិញមិនបានដាក់សំណើនោះទេ។ លទ្ធផលស្រាប់តែឃើញផ្លូវបេតុងទាំងពីរខ្សែស្ថាបនារួចរាល់ទើបមានការភ្ញាក់ផ្អើល តើមានហេតុផលដូចម្តេចបានជាអាជ្ញាធរឃុំនេះ បែរជាប្រគល់ការងារនេះឱ្យទៅក្រុមហ៊ុន ហង្ស សុខគួយ សាងសង់់ស្ងាត់ៗទៅវិញ។ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រមហ៊ុនទាំងពីរក៏បានចូលទៅសួរនាំគណៈកម្មការលទ្ធកម្មឃុំថ្មពេជ្រចង់ដឹងពីមូលហេតុការពិត ដោយពួកគាត់លើកឡើងអំពីគម្រោងផ្លូវដែលឃុំបានប្រគល់ទៅឱ្យក្រុមហ៊ុន ហង្ស សុខគួយ ជាអ្នកកសាងនោះ។

ជុំវិញករណីនេះ នារសៀលថ្ងៃទី១ កក្កដា នេះ កម្ពុជាថ្មី បានព្យាយាមទូរសព្ទជាច្រើនលើកទៅក្រុមហ៊ុន ហង្ស សុខគួយ ដើម្បីសុំការបំភ្លឺដែរ តែទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកលើក ។
ក្រុមហ៊ុនទាំងពីរ បានស្នើឲ្យក្រសួងមហាផ្ទៃជួយពិនិត្យបញ្ហានេះផង ព្រោះមានក្រុមហ៊ុនជាច្រើនទៀត បានបាត់សិទ្ធិក្នុងការប្រកួតប្រជែង ហើយសិទ្ធិក្រុមហ៊ុន ហង្ស សុខគួយ ជាសិទ្ធិចាត់តាំង ។ មួយវិញទៀតតម្លៃដាក់ឲ្យដេញសរុបតែជាង១៣០លានរៀលទេ ហើយផ្លូវទាំង២ខ្សែប្រវែងតែ២៧០ម៉ែត្រតែប៉ុណ្ណោះ ដល់ពេលចាត់ឲ្យក្រុមហ៊ុន ហង្ស សុខគួយ សាងសង់ផ្លូវប្រវែងជាង៦០០ម៉ែត្រ ហើយតម្លៃជាង៤០០លានរៀលឯណោះ ៕
អត្ថបទ៖ សាន វិឡែម



-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


