Connect with us

សន្តិសុខសង្គម

កម្លាំងគណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ បើកប្រតិបត្តិការបង្ក្រាបទីតាំងឧក្រិដ្ឋកម្ម​អនឡាញ នៅកាស៊ីណូ ជិតច្រកត្រពាំងផ្លុង ចាប់ខ្លួនមនុស្ស ៤៤៨ នាក់

បានផុស

នៅ

ទីតាំង​ជង្រុក​ឧក្រិដ្ឋកម្ម​អន​ឡាញ ១ កន្លែង នៅ​កាស៊ីណូ XAMAT ភូមិ​ត្រពាំង​ផ្លុ​ង​ទី ១ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ជិត​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ត្រូវ​បាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បើក​ប្រតិបត្តិការ​បង្ក្រាប កាលពី​ល្ងាច​ថ្ងៃទី ១៨ ខែ​កក្កដា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​របាយការណ៍​របស់ លោក ប៉ែន កុស​ល្យ អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត គឺ នៅ​ព្រឹក​ថ្ងៃទី ​១៩ ខែកក្កដា ឆ្នាំ​ ២០២៥​ នេះ ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ខាងលើ ក៏មាន​ការចូលរួម​សម្របសម្រួល​នីតិវិធី​ពី លោក ងិន ពេ​ជ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ។

ជា​លទ្ធផល រកឃើញ​បុគ្គលិក​សរុប​រួម ៤៤៨ នាក់ ស្រី ១៤៤ នាក់ ក្នុងនោះ​មាន​ ជនជាតិ​វៀតណាម សរុប​ ៣៥០​ នាក់ ស្រី​ ១០៤​ នាក់ និង​ជនជាតិខ្មែរ​សរុប​ ៩៨​ នាក់ ស្រី ​៤០ ​នាក់ ព្រមទាំង​សម្ភារៈ​បម្រើ​បទល្មើស​ឆបោក​តាម​អន​ឡាញ Online Scam។

ជា​ចំណាត់ការ បុគ្គលិក​ជា​ជនជាតិ​វៀតណាម និង​ជនជាតិខ្មែរ ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​កម្លាំង​ចម្រុះ ក្រោម​ការ​សម្របសម្រួល​ពី ព្រះរាជអាជ្ញា បានធ្វើ​ការសាកសួរ និង​បន្ត​ឃាត់ខ្លួន​ទុក​នៅ​នឹង​ទីតាំង​ខាង​លើ​តែម្តង​ ដោយសារ​បុគ្គលិក​មាន​ចំនួន​ច្រើន និង​មាន​ដាក់​កម្លាំងចម្រុះ ដើម្បី​ការពារ​នៅ​ជុំវិញ​ទីតាំង។

លុះ​ព្រឹក​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ដឹកនាំ​សម្របសម្រួល​កម្លាំង​ចម្រុះ​ស្នងការដ្ឋាន​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត បាន​បន្ត​អនុវត្ត​តាម​នីតិវិធី រួមមាន​ ការ​សួរនាំ និង​ពិនិត្យ​សារធាតុ​ញៀន​លើ​ជនជាតិ​វៀតណាម និង​ជនជាតិ​ខ្មែរ​ទាំងអស់៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២៣ វិនាទី មុន

កម្លាំងគណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ បើកប្រតិបត្តិការបង្ក្រាបទីតាំងឧក្រិដ្ឋកម្ម​អនឡាញ នៅកាស៊ីណូ ជិតច្រកត្រពាំងផ្លុង ចាប់ខ្លួនមនុស្ស ៤៤៨ នាក់

សន្តិសុខសង្គម១៣ នាទីutes មុន

អគ្គនគរបាលជាតិបញ្ជូនក្រុមការងារ​ទៅ​ស្រាវជ្រាវ​ករណីបាត់វត្ថុតាងនៅ​ខេត្ត​កោះកុង

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

យោធាមីយ៉ាន់ម៉ាសម្លាប់មនុស្ស២០នាក់ ក្នុងការវាយប្រហារតាមដងទន្លេការពារក្បួនដឹកអាវុធ

ព័ត៌មានជាតិ៣៣ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ គុណបំណាច់ដ៏វិសេសវិសាលរបស់គណបក្សប្រជាជន បានជំរុញឲ្យប្រទេសជាតិមានការរីកចម្រើន

ព័ត៌មានជាតិ៤១ នាទីutes មុន

អគ្គនាយកស៊ីម៉ាក់បង្ហាញ​រូប​ភាព​ទ័ព​ថៃ​ជីកដី​ដាក់​មីន​ខណៈនៅឡាំប៉ាចោទ​កម្ពុជា

សន្តិសុខសង្គម៣ ម៉ោង មុន

ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន

សន្តិសុខសង្គម២០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

ព័ត៌មានជាតិ៤១ នាទីutes មុន

អគ្គនាយកស៊ីម៉ាក់បង្ហាញ​រូប​ភាព​ទ័ព​ថៃ​ជីកដី​ដាក់​មីន​ខណៈនៅឡាំប៉ាចោទ​កម្ពុជា

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ច​រក​ឃើញទីតាំងកែច្នៃ​គ្រឿងញៀនបន្ទាប់ពីចុះពិនិត្យ​ Online Scam នៅបាវិត

Sokha Hotels

ព័ត៌មានពេញនិយម