Connect with us

ព័ត៌មានជាតិ

រយៈពេល៦ខែ ស៊ីម៉ាក់ រុករកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៩០ ម៉ឺនគ្រាប់

បានផុស

នៅ

រយៈពេល ៦ខែ ដើមឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានធ្វើការបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួន ១១២.៦៣៩.២៦០ ម៉ែត្រក្រឡា ក្នុងនោះរុករកឃើញ និងកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សរុបចំនួន ៨៨៩.១២៩គ្រាប់។
ក្នុងចំណោមនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ៨.០៩២ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន​ ១២៦គ្រាប់ មីនច្នៃចំនួន ៤គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះនិងគ្រាប់បែកចង្កោមចំនួន ២៨គ្រាប់ រួមជាមួយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន​ ៥២.៤៤៥គ្រាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើយោងតាមរបាយការណ៍សង្ខេបរបស់នាយកដ្ឋានផែនការ និងប្រតិបត្តិការស្តីអំពីរបាយការណ៍សមិទ្ធផលបោសសម្អាតមីន ក្នុងឆមាសទី១ (មករា-ឧសភា) ដើមឆ្នាំ២០២៤។

ជុំវិញបញ្ហាមីននេះ​ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានគូសបញ្ជាក់ថា ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាគោលដៅចម្បងរបស់រាជរដ្ឋាភិបាលចាប់តាំងពីនីតិកាលមុនៗ ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ក្នុងការបន្តសកម្មភាពបោសសម្អាតមីន។

ចំណែកនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយឧត្តមសេនីយ៍ YAMAZAKI Koji ប្រធានអង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) កាលពីថ្ងៃទី​១១ ខែកក្កដា ឆ្នាំ ២០២៤ ថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជាដែលនៅសេសសល់ក្រោយសង្គ្រាម ដើម្បីផ្តល់ដីសុវត្ថិ​ភាពជូនពលរដ្ឋ និងរួមចំណែកពន្លឿនដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។

ជាង​៣០មកនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា ក្នុង​វិស័យ​សកម្មភាព​មីន ជួយសង្គ្រោះ​អាយុជីវិត និង​បានប្រែក្លាយ​ដីចម្ការ​មីន ឱ្យក្លាយ​ជា​ដី​ដាំ​ដុះ ធ្វើស្រែ​ចម្ការ លំនៅឋាន និង​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​។ ផែនការបោសសម្អាតមីននៅកម្ពុជា ទទួលបានការគាំទ្រ និងផ្តល់ជំនួយពីសំណាក់ដៃគូជាតិ និងអន្តរជាតិផងដែរ។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ ១៩៩២ មក ប្រទេសកម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីជាង ៣.០០០ គីឡូម៉ែត្រការ៉េ ហើយកម្ពុជានឹងខិតខំបន្តការបោសសម្អាតមីន ប្រមាណជាង ១.៧០០ គីឡូម៉ែត្រការ៉េ បន្ថែមទៀត៕

អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ នាទីutes មុន

អាជ្ញាធរ​ស្រុកស្រែអំបិល ស្នើឱ្យមានការចេញបណ្ណអចលនវត្ថុសម្គាល់ដីធ្លី​ឱ្យ​បាន​ឆាប់​រហ័ស

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោប្រាប់បក្សប្រឆាំងថា ប្រឆាំងក៏ប្រឆាំងចុះ តែត្រូវយល់ និងធ្វើអ្វីដែលផ្ដល់ជាប្រយោជន៍រួមដល់ជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ការ​ប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ទទួលបានការសាទរពីកម្មករ ថៅកែ និង​ដៃ​គូ​អន្តរជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

១ខែ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ មីយ៉ាន់ម៉ា​រងការរញ្ជួយដីកម្រិតស្រាល​ ១៥៧ លើក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ខេត្តថៃប្រាំពីរកើនកម្ដៅខ្លាំងដល់៤២អង្សារសេ

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា បន្តចុះរដ្ឋបាលតំបន់ស្មុគស្មាញ បុរីកីឡា រក្សាសន្តិសុខជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កាន់តែក្តៅ! រដ្ឋមន្ត្រីប៉ាគីស្ថាន គំរាមបាញ់នុយក្លេអ៊ែរ លើ ឥណ្ឌា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហ៊ូធី លែង​សូវ​ហ៊ាន​បាញ់​មីស៊ីល​ ក្រោយ​​អាមេរិកវាយ​ប្រហារ​​ជាង ៨០០​លើក ​តាំងពីពាក់​កណ្ដាល​ខែ​មីនា

សន្តិសុខសង្គម៥ ម៉ោង មុន

បុរសម្នាក់ ងងុយ ក៏បានបើកឡានជ្រុលចង្កូតធ្លាក់ចូលទឹកបឹងកន្សែង នៅខេត្តរតនគិរី

ព័ត៌មានជាតិ៥ ម៉ោង មុន

បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់

Sokha Hotels

ព័ត៌មានពេញនិយម