ព័ត៌មានជាតិ
អង្គភាព CMAC និងអង្គការ JICA រួមគ្នាហ្វឹកហ្វឺនសមត្ថភាពសុនកហិតមីននៅកម្ពុជា
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA ) រួមគ្នាពង្រឹងសមត្ថភាពសុនកហិតមីននៅកម្ពុជា ដែលជាប្រយោជន៍សម្រាប់ក្នុងស្រុកផង និងនាំយកសុនកជំនាញពីកម្ពុជាទៅប្រតិបត្តិការហិតមីននៅក្រៅប្រទេស។

លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងតំណាងJICA ក៏ដូចជាក្រុមប្រឹក្សាផ្តល់យោបល់ជប៉ុន កាលពីថ្ងៃទី ២៧-២៨ ខែមករា ឆ្នាំ២០២៦ បានជួបពិភាក្សាគ្នាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបតិ្តការរវាងមណ្ឌលសុនក និងដៃគូនានា ដើម្បីហ្វឹកហ្វឺនអ្នកកាន់សុនខអន្តរជាតិនៅកម្ពុជា និងនាំយកសុនខជំនាញពីកម្ពុជាទៅប្រតិបត្តិការនៅបណ្តាប្រទេសនានាដែលរងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាម។
សូមបញ្ជាក់ថា កាលពីជាង២០ឆ្នាំមុននេះ កម្មវិធីសុនកបានពឹងផ្អែកលើបរទេសជួយគាំទ្របច្ចេកទេសទាំងស្រុង១០០% ប៉ុន្តែបច្ចុប្បន្នកាលនេះកម្ពុជា(អង្គភាពCMAC) អាចម្ចាស់ការទាំងស្រុង១០០% លើការងារបច្ចេកទេសទាំងការងារបង្កាត់ពូជ ការហ្វឹកហ្វឺនជំនាញផ្សេងៗ និងអាចចែករំលែកដល់អន្តរជាតិទៀតផងដែរ។

បើតាម លោក ហេង រតនា គិតត្រឹមឆ្នាំ២០២៥ អង្គភាពស៊ីម៉ាក់មានសុនកជំនាញហិតមីនប្រមាណ ៣០០ ក្បាល ដែលកំពុងស្ថិតក្នុងការប្រើប្រាស់ ការហ្វឹកហ្វឺន និងការចេញប្រតិបត្តិការ។ ក្រៅពីជំនាញហិតគ្រឿងផ្ទុះ សុនកមួយចំនួនក៏មានជំនាញហិតគ្រឿងញៀន ហើយត្រូវបានបង្វឹកបន្ថែមឱ្យអាចបំពេញភារកិច្ចការពារសន្តិសុខ និងយាមល្បាតផងដែរ។
កន្លងមក កម្ពុជា តាមរយៈអង្គភាពមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានបញ្ជូនសុនកជាច្រើនក្បាលទៅកាន់បរទេស ដើម្បីចូលរួមប្រតិបត្តិការបោសសម្អាតមីននៅក្នុងប្រទេសមួយចំនួនដែលរងផលប៉ះពាល់ពីសង្គ្រាម ដូចជា ប្រទេសអ៊ុយក្រែន ជាដើម។
គួរជម្រាបថា ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ សុនកនៅកម្ពុជា មិនត្រឹមតែបម្រើការងារហិតមីនប៉ុណ្ណោះទេ ប៉ុន្តែអ្នកជំនាញអង្គភាពស៊ីម៉ាក់ ក៏បានបង្វឹកសុនកឱ្យអាចហិតរកវីរុសកូវីដ-១៩ ផងដែរ ក្រោមកិច្ចសហការជាមួយក្រសួង សុខាភិបាល។

អ្នកជំនាញបានពន្យល់ថា សុនកមួយក្បាលអាចចេញប្រតិបត្តិការហិតមីនបានរយៈពេលចន្លោះពី ៨ ដល់ ១០ ឆ្នាំ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង ជាទូទៅមានរយៈពេលប្រហែល ៨ ដល់ ៩ ឆ្នាំ ប៉ុណ្ណោះ មុនពេលត្រូវដាក់ឱ្យចូលនិវត្តន៍ ឬបញ្ចប់ភារកិច្ចដោយសារមូលហេតុសុខភាព ឬការស្លាប់ជាដើម៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


