ព័ត៌មានជាតិ
អគ្គនាយកស៊ីម៉ាក់ អំពាវនាវឲ្យពលរដ្ឋនៅខេត្តបន្ទាយមានជ័យ និងខេត្តឧត្ដរមានជ័យ ទាក់ទងមន្ត្រីជំនាញក្នុងករណីមានគ្រាប់មិនផ្ទុះនៅតាមមូលដ្ឋាន
លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅរសៀលថ្ងៃទី២៩ ខែកក្កដា នេះ បានអំពាវនាវឲ្យព្រជាពលរដ្ឋដែលរស់នៅខេត្តបន្ទាយមានជ័យ និងខេត្តឧត្ដរមានជ័យ ត្រូវទំនាង់ទំនងទៅមន្ត្រីជំនាញដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ក្នុងករណីមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមមូលដ្ឋានរបស់ខ្លួន។ ការអំពាវនាវនេះធ្វើឡើងក្រោយមានប្រជាពលរដ្ឋមួយចំនួន បានទំនាក់ទំនងមករកអង្គភាព CMAC ឲ្យជួយបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បន្ទាប់ពីការប្រយុទ្ធគ្នារវាងទាហានសៀម និងកងកម្លាំងកម្ពុជា។

តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននារសៀលថ្ងៃទី២៩កក្កដានេះ លោក ហេង រតនា ក៏បានបញ្ជាក់ដែរថា នៅពេលណាសភាពការណ៍នៃសង្គ្រាមបានបញ្ឈប់ កម្លាំងអង្គភាពCMAC ត្រៀមធ្វើការពង្រាយកម្លាំងជំនាញ ដើម្បីដំណើរការស្រាវជ្រាវ និងដាក់ស្លាកសញ្ញាកំណត់តំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម គ្រាប់មីនទាន់ផ្ទុះ និងដំណើរការបោសសម្អាតជូនប្រជាពលរដ្ឋ ក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន ស្របតាមតម្រូវការជាក់ស្តែងជាអាទិភាព។

តាមរយៈនេះ អគ្គនាយកស៊ីម៉ាក់ក៏បានផ្ដល់លេខទំនាក់ទំនងរបស់មន្ត្រីជំនាញលោកឧត្តមសេនីយ៍ត្រី អ៊ាន សុធា 097 222 2735 សម្រាប់ទិសខេត្តប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ត្រី នេត រដ្ឋា 097 200 1141 សម្រាប់ទិសខេត្តឧត្តរមានជ័យ សម្រាប់ជំនួយបន្ថែមផ្សេងៗ សូមទាក់ទងឧត្តមសេនីយ៍ត្រី កែវ សារ៉ាត់ 097 200 1406៕


-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


