ព័ត៌មានជាតិ
ស៊ីម៉ាក់កម្ពុជា៖ ថៃបន្លំខ្លួនជាទាហានខ្មែរសម្តែងដាក់មីន PMN-2 និងដើរតួជាជនរងគ្រោះ
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា-CMAC បានចេញមកបញ្ជាក់ថា ថៃបន្លំខ្លួនជាទាហានខ្មែរសម្តែងដាក់មីន PMN-2។ ការបញ្ជាក់នេះ បន្ទាប់ថៃបានបញ្ចេញឃ្លីបវីដេអូមួយដោយចោទថាទាហានកម្ពុជាដាក់មីនថ្មី។ ក្នុងវីដេអូ ឃើញមានទាហានពាក់ឯកសណ្ឋានកម្ពុជានិយាយភាសាខ្មែរផង និងភាសាថៃផង។

ជាការឆ្លើយតប មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានធ្វើការពន្យល់នៅក្នុងវីដេអូនោះដោយលាតត្រដាងពីការពិត។ ភស្តុតាងនោះដូចជា ម៉ូតូក្នុងវីដេអូនេះមានផ្លាកលេខថៃ ហើយទាហាននោះនិយាយភាសាថៃផងដែរ។ ការបន្លំខ្លួននេះត្រូវបាន CMAC ចំអកថា ៖«បោកបានតែជនជាតិថៃគ្នាឯងដែលចង់បង្កសង្រ្គាមជាមួយប្រទេសជិតខាងបាន តែមិនអាចបំភ្លៃការពិតបានទេ។ កាន់តែប្រឹងសម្តែង កាន់តែបង្ហាញភាពអាម៉ាស់ដល់ពិភពលោក»។
ពាក់ព័ន្ធថៃខំបង្កើតព័ត៌មានប្រឌិតនេះ ត្រូវបានអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា បកអាក្រាត្រថា ថៃកំពុងកែច្នៃក្រឡៃសត្វដំរីមកជាសត្វស្រមោច និងរីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី។ លោកសង្កត់ធ្ងន់ថា បញ្ហាគ្រាប់មីន សៀមខិតខំបង្ហាញថា ខ្លួនជាជនរងគ្រោះព្រោះខែ្មរប្រើគ្រាប់មីនPMN-2ថ្មី ក្នុងទឹកដីថៃ! ។ លោកចោទជាសំណួរថា តើយកទៅដាក់ក្នុងទឹកដីសៀមរបៀបម៉េច ទឹកដីស្ថិតនៅទល់មុខគ្នានោះជាដីមានជម្លោះ។

បើតាមលោក ហេង រតនា ថៃខិតខំប្រែក្លាយខ្លួនជាជនរងគ្រោះ ហើយចោទថាកម្ពុជាខូចរកស៊ីលាបពណ៌ថៃ ដោយយកគ្រាប់បែកMK-84 សំណល់សង្គ្រាមឆ្នាំ១៩៧០-១៩៧៣ មកដាក់តាំងបង្ហាញ។ ប៉ុន្តែលោកថាជាក់ស្តែងគ្រាប់បែកMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមននេះ ផលិតឆ្នាំ១៩៩៦ ហើយគ្រាប់បែកMK-82ទម្លាក់នៅវត្តតាមន្តសែនជ័យផលិតនៅឆ្នាំ២០២៣។
តើគ្រាប់បែកផលិតនៅឆ្នាំ១៩៩៦ និង២០២៣ អាចជាសំណល់សង្គ្រាមឆ្នាំពី១៩៧០-១៩៧៣ កើតដែរឬ? ទីតាំងគ្រាប់បែកទម្លាក់នេះនៅសល់៥គ្រាប់ទៀតនៅកប់ដីនៅឡើយ ហើយមនុស្សម្នាលើលោកអាចមកឃើញគ្រាប់បែកទាំងនេះបាន និងអាចចុះមកពិនិត្យបាននៅពេលមន្ត្រីជំនាញCMACដោះបន្សាបនាពេលខាងមុខ។

បើតាមអគ្គនាយកស៊ីម៉ាក់ ប្រាសាទព្រះវិហារ ក៏ត្រូវរងគ្រោះដោយសារគ្រាប់ផ្លោង១៥៥មម គ្រាប់បែកចង្កោម និងគ្រាប់ជាច្រើនប្រភេទ ហើយនៅពេលឃើញរណ្តៅគ្រាប់និងការបែកបាក់ប្រាសាទទាំងនោះ ពួកសៀមបែរជាចោទខ្មែរថា រណ្តៅគ្រាប់ទាំងនោះខែ្មររៀបចំជីករណ្តៅបង្ហាញដើម្បីលាបពណ៌បង្ខូចឈ្មោះថៃ ហើយថៃជាជនរងគ្រោះទៅវិញ។ លោកថា៖«មនុស្សក្នុងពិភពលោកក្នុងយុគសម័យបដិវត្តន៍បច្ចេកវិទ្យាAIនេះ ពិតជាមិនខ្វះប្រាជ្ញាពិចារណាលើបញ្ហានេះទាំងនេះ ដូចជាគ្រាប់បែកMK-82 MK-84 និងគ្រាប់បែកចង្កោម មានប្រភពច្បាស់លាស់ណាស់ទាំងអ្នកផលិត អ្នកលក់ដូរ អ្នកដឹកជញ្ជូន និងអ្នកប្រើប្រាស់»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


