ព័ត៌មានជាតិ
ស៊ីម៉ាក់ និងអង្គការអាប៉ូប៉ូ ចាប់ដៃគ្នាលើគម្រោងបោសសម្អាតមីន ដោយប្រើកណ្តុរហិតមីន និងសុនខ
អង្គភាពស៊ីម៉ាក់កម្ពុជា និងអង្គការអាប៉ូប៉ូ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីអនុវត្តលើគម្រោងបោសសម្អាតមីនរបស់ស៊ីម៉ាក់ ដោយប្រើកណ្តុរហិតរកមីន និងសុនខស្រាវជ្រាវបច្ចេកទេស។

អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានហត្ថលេខានៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Michael Raine ប្រធានកម្មវិធីអង្គការអាប៉ូប៉ូ ប្រចាំកម្ពុជា។
បើតាមលោក ហេង រតនា គម្រោងខាងលើ មានទំហំទឹកប្រាក់ចំនួន ២៨១.៤៩០,៣៥ដុល្លារអាមេរិក ដែលនឹងអនុវត្តក្នុងរយៈពេល១ឆ្នាំ គិតចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។

តាមរយៈគម្រោងនេះ មានផែនការបោសសម្អាតផ្ទៃដីចំនួន៧.៥៦០.០០០ម៉ែត្រក្រឡា ដែលប្រតិបត្តិការនៅកងឯកភាពកំចាត់មីនទី៤ខេត្តសៀមរាប និងកងឯភភាពកំចាត់មីនទី៦ ខេត្តព្រះវិហារ។ ជាមួយជំនួយនេះ អង្គភាពស៊ីម៉ាក់នឹងពង្រាយកម្លាំងបោសសម្អាតមីន សុនខហិតមីន និងកណ្តុរហិតមីន ទៅតាមតំបន់គោលដៅក្នុងផែនការបោសសម្អាតមីនសម្រាប់ឆ្នាំ២០២៦៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


