Connect with us

ព័ត៌មានជាតិ

លោ ស សុខា បញ្ជាឱ្យ​ចាត់វិធានការច្បាប់ លើអ្នកឆ្លៀតប្រព្រឹត្តអំពើពុករលួយពេលដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់​

បានផុស

នៅ

តាមរយៈលិខិតដែលចេញនៅថ្ងៃទី១៦ ខែកក្កដា នេះ លោក ស សុខា​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យគណៈអភិបាលរាជធានី ខេត្ត ចាត់វិធានការឱ្យ បានម៉ឺងម៉ាត់បំផុត ចំពោះមន្ត្រីរាជការ សមាជិកក្រុមប្រឹក្សា ស្មៀនឃុំ សង្កាត់ អ្នកទទួលការទាំងឡាយណា ដែលបានប្រព្រឹត្តកំហុសឆ្គង បំពានក្រមសីលធម៌វិជ្ជាជីវៈ ដោយមិនបានអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ឬ មានការពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតី ការគប់គិត ការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយ ផ្សេងៗក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះជនខិលខូចទាំងណា ដែលប្រព្រឹត្តទង្វើទុច្ចរិត រដ្ឋមន្ត្រីមហាផ្ទៃ បានបញ្ជាឱ្យអភិបាលរាជធានី ខេត្ត ត្រូវអនុវត្តវិន័យ ឬទណ្ឌកម្ម ស្របតាមមាត្រា៨៤នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់(ចំពោះក្រុមប្រឹក្សាឃុំ សង្កាត់)។ មាត្រា៤០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល (ចំពោះមន្ត្រីរាជការស៊ីវិល)។ ចំណុច ៣.២.៧ និង ៣.១១ នៃសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ (ចំពោះអ្នកទទួលការ)។ បញ្ចប់កិច្ចសន្យា(ចំពោះបុគ្គលិកជាប់កិច្ចសន្យា) សម្រាប់វិន័យទាំងនេះមិនរាប់បញ្ចូលនូវទោសទណ្ឌផ្សេងៗឡើយ។

លោក ស សុខា បញ្ជាបែបនេះ បន្ទាប់ពីក្រសួងមហាផ្ទៃបានពិនិត្យ និងសង្កេតឃើញថា មានភាពមិនប្រក្រតីកំពុងកើតមានឡើង គួរឱ្យកត់សម្គាល់ពាក់ព័ន្ធនឹងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដែលបណ្តាលមកពីការមិនយកចិត្ត ទុកដាក់ និងភាពទន់ខ្សោយនៃការគ្រប់គ្រង ចាត់ចែងក្នុងកិច្ចដំណើរការអនុវត្តគម្រោងមិនបានត្រឹមត្រូវតាម គោលការណ៍ណែនាំ បែបបទ និងនីតិវិធីនានាដែលបានកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

តាមលិខិតដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់ទៅអភិបាលរាជធានីខេត្ត បានឱ្យដឹងថា អ្នកទទួលការមួយចំនួនបានដាក់ពាក្យបណ្តឹង ឬពាក្យស្នើសុំជួយអន្តរាគមន៍ជាលាយលក្ខណ៍ អក្សរ ឬប្តឹងតាមប្រព័ន្ធតេឡេក្រាម ឬតាមរយៈទូរសព្ទជាញឹកញាប់មកក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងមន្ត្រី នៃទីចាត់ការផែនការនិងវិនិយោគរាជធានី ខេត្តមួយចំនួន ដើម្បីជួយធ្វើអន្តរាគមន៍លើការងារពាក់ព័ន្ធ នឹងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងនោះរួមមាន ការរៀបចំបញ្ជីឈ្មោះអ្នកទទួលការប្រចាំឆ្នាំមិនមាន តម្លាភាព ការដេញថ្លៃមិនបានប្រកាសជូនដំណឹងជាសាធារណៈ ការចុះអនុវត្តគម្រោងមុនការដេញថ្លៃ ការពន្យារការដេញថ្លៃដោយមិនបានកំណត់នូវកាលបរិច្ឆេទនិងពេលវេលាច្បាស់ លាស់នៃការដេញថ្លៃបន្ទាប់ និងការអនុវត្តគម្រោងរបស់អ្នកទទួលការមិនស្របតាមបទដ្ឋានបច្ចេកទេសជាដើម។

ក្រសួងមហាផ្ទៃ បានសង្កេតឃើញថា ស្ថានីយ៍ទូរទស្សន៍ គេហទំព័រ កាសែត និងបណ្តាញសង្គមជាច្រើន ក៏បានចុះផ្សាយជាបន្តបន្ទាប់អំពីភាពមិនប្រក្រតី នៃការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងភាពរញ៉េរញ៉ៃ ច្រងេងច្រងាង គ្មានសណ្តាប់ធ្នាប់នៅក្នុងកិច្ចប្រជុំ បើកសំណើដេញថ្លៃនៅក្នុងរដ្ឋបាលឃុំជាច្រើនផងដែរ។

ដើម្បីជៀសវាងនូវបាតុភាពអវិជ្ជមានទាំងឡាយដែលបណ្តាលមកពីការខ្វះចន្លោះក្នុងការអនុវត្តច្បាប់ គោលការណ៍ណែនាំ និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេស ដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង ការចាត់ចែងក្នុងកិច្ចដំណើរការអនុវត្តគម្រោងមូលនិធិ ឃុំ សង្កាត់ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីជាធរមាន ព្រមទាំង ពង្រឹងការប្រើប្រាស់មូលនិធិឃុំ សង្កាត់ផ្នែកអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្ត និងធ្វើការណែនាំដល់ទីចាត់ការផែនការវិនិយោគនិងរដ្ឋបាលឃុំ សង្កាត់ឱ្យអនុវត្តនូវការងារ ចាំបាច់មួយចំនួន ដូចជា ត្រូវធ្វើការប្រកាសជូនដំណឹងស្តីពីការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ជាសាធារណៈ នៅ លើក្តារព័ត៌មានរបស់សាលាឃុំ សង្កាត់ សាលាក្រុង ស្រុក ខណ្ឌ សាលារាជធានី ខេត្ត និង នៅលើគេហទំព័ររបស់លេខាធិការដ្ឋាន គ.ជ.អ.ប. ឱ្យបានទៀងទាត់ ស្របតាមសៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់។

រដ្ឋមន្ត្រីមហាផ្ទៃ ក៏ណែនាំអភិបាលរាជធានីខេត្ត ត្រូវណែនាំបន្តទៅកាន់ទីចាត់ការផែនការវិនិយោគនិងរដ្ឋបាលឃុំ សង្កាត់  ឱ្យយកចិត្តទុកដាក់រៀបចំសំណើគម្រោង អនុវត្តនីតិវិធីលទ្ធកម្ម និងអនុវត្តកិច្ចសន្យាគម្រោង មូលនិធិឃុំ សង្កាត់ ស្របតាមសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់។ ត្រូវពង្រឹងការរៀបចំទុកដាក់ឯកសារសំណើគម្រោង និងឯកសារកិច្ចសន្យាគម្រោងឱ្យបាន ត្រឹមត្រូវតាមសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដោយរក្សាទុកឱ្យបាន គង់វង្ស។ត្រូវមានការពិនិត្យបញ្ជាក់បច្ចេកទេសត្រឹមត្រូវ និងត្រូវផ្អែកតាមតម្លៃឯកតាដែលបានសរសេរ ក្នុងសំណើដេញថ្លៃដែលឈ្នះ នៅពេលមានការផ្លាស់ប្តូរទីតាំងគម្រោង ឬបង្កើនបន្ថែមលទ្ធផល គម្រោងដើម្បីធានាបានទាំងបរិមាណ និងគុណភាព។

ត្រូវពង្រឹងការគ្រប់គ្រងវិន័យ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៃកិច្ចប្រជុំបើកសំណើដេញថ្លៃ ត្រូវពង្រឹងការគ្រប់គ្រងការដាក់ប្រាក់កក់ និងការដកប្រាក់កក់ធានាការដេញថ្លៃ (២%) និង ការដាក់ប្រាក់កក់ និងការដកប្រាក់កក់ធានាការអនុវត្តកិច្ចសន្យា(១០%) ឱ្យបានត្រឹមត្រូវតាម សៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ត្រូវជូនដំណឹងអំពីកាលបរិច្ឆេទ និងពេលវេលានៃការដេញថ្លៃបន្ទាប់ឱ្យបានច្បាស់លាស់។ ក្នុងករណីមានការលើក ឬពន្យារការដេញថ្លៃ ត្រូវពង្រឹងការតាមដាន និងការត្រួតពិនិត្យគុណភាពគម្រោងមូលនិធិឃុំ សង្កាត់ឱ្យបានជាប់ជា ប្រចាំ ដើម្បីធានាថាការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ត្រូវបានអនុវត្តស្របតាមបទដ្ឋាន បច្ចេកទេសជាធរមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២១ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

នយោបាយ៤ ម៉ោង មុន

ពលរដ្ឋមួយចំនួនចាត់ទុកការធ្វើបាតុកម្មនៅកូរ៉េជាការបំផ្លាញក្ដីសុខពលរដ្ឋ និងកិត្តិយសប្រទេសកម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម