ព័ត៌មានជាតិ
អ្នកនាំពាក្យអប់រំ ៖ មកដល់ពេលនេះ ក្រសួង នៅមិនទាន់អនុញ្ញាតឱ្យសាលាណាមួយរៀបចំការប្រឡងបាក់ឌុបដោយខ្លួនឯងទេ
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអះអាង នៅព្រឹកថ្ងៃទី ១៨ កក្កដា នេះថា រហូតមកដល់ពេលនេះ ក្រសួង ពុំបានអនុញ្ញាតឱ្យសាលាណាមួយរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបដោយខ្លួនឯងនៅឡើយទេ។

លោកស្រី បានបន្តថា ប៉ុន្តែកន្លងមកក្រសួងធ្លាប់បានចេញលិខិតផ្តល់សញ្ញាបត្រសមមូលសម្រាប់សាលាមួយចំនួនដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិដូចជាសាលា Cambridge ជាដើម ដែលសាលានេះអនុវត្តតាមស្តង់ដារកម្មវិធីអន្តរជាតិ និងធ្វើរង្វាយតម្លៃស្របតាមស្តង់ដារដែលខ្លួនអនុវត្ត ហើយសិស្សប្រឡងចប់ពីកម្មវិធីអន្តរជាតិនោះ នឹងទទួលបានសមមូលសញ្ញាបត្រ។
សម្រាប់ឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៤ ជាកាលបរិច្ឆេទសម្រាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពោលគឺក្រោយពិធីបុណ្យភ្ជុំប៉ុន្មានថ្ងៃដែលធ្វើឱ្យអាណាព្យាបាលសិស្ស និងសិស្សដែលត្រូវចូលរួមប្រឡងបាក់ឌុបនៅឆ្នាំនេះ បានលើកឡើងថា ថ្ងៃបរិច្ឆេទ នៃការប្រឡងបាក់ឌុបវាកៀកនឹងពិធីបុណ្យភ្ជុំបិណ្ឌ ព្រោះថាបុណ្យភ្ជុំបិណ្ឌឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១ ទី ២ និង ទី ៣ ខែតុលា។ ដូចនេះសិស្សដែលមានស្រុកកំណើតនៅឆ្ងាយមិនអាចទៅលេងបាន និងសិស្សដែលចង់ទៅដើរកម្សាន្តក៏ពិបាកទៅដែរ ដោយសារកៀកជិតដល់ថ្ងៃប្រឡង។

ពាក់ព័ន្ធបញ្ជានេះដែរ អ្នកនាំពាក្យក្រសួងអប់រំ បានលើកឡើងថា «កាលបរិច្ឆេទនេះ ក្រសួងជឿថា នឹងមិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡង ឬការឈប់របស់សិស្សានុសិស្សនោះទេ ព្រោះថាពិធីបុណ្យភ្ជុំឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅមុនពេលប្រឡងមួយសប្ដាហ៍ឯណោះ អីចឹងហើយបានជាក្រសួងយល់ថាដំណើរការនាំការប្រឡងរៀបចំដោយរលូន និងមិនមានបញ្ហាអ្វីទេ»៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


