ព័ត៌មានជាតិ
កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៣ លាន នាក់ កើន ២២,៧% នៅឆមាសទី១ ឆ្នាំនេះ
នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ នេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ៣,១៦ លាននាក់ (៣ ១៦៦ ៤៩៧) មានការកើនឡើង ២២,៧% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ នេះថា ស្ថានភាពភ្ញៀវទេសចរនៅកម្ពុជាមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ដែលមានកំណើនតិចតូច និងមិនទាន់មានសញ្ញាវិជ្ជមានច្រើនគួរឱ្យកត់សម្គាល់នោះទេ។
លោក ធួន ស៊ីណាន បញ្ជាក់ថា នៅខេត្តសៀមរាបទេសចរនៅមានកម្រិត ខណៈតួលេខដែលកើនឡើងភាគច្រើន គឺការឆ្លងកាត់ព្រំដែននៅប្រទេសថៃ និងវៀតណាម ដែលទេសចរចូលមកលេងរយៈពេលខ្លីហើយត្រឡប់ទៅវិញ។

យោងតាមក្រសួងទេសចរណ៍ ក្នុងចំណោមទេសចរជាង ៣,១៦ លាននាក់ទេសចរថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ៩៥៥ ២៥០ នាក់ កើន ៩,៧% វៀតណាមចំនួន ៦៣៩ ៥៤៩ នាក់ កើន ៣៨% ចិន ៣៨៩ ៣៦០ នាក់ កើន ៤៥,២% ឡាវ ១៨៨ ៧២៦ កើន៣៤,៤% អាមេរិក ១១២ ០៤៣ កើន ១៥,៧% កូរ៉េ ១០១ ៤៣៥ កើន ១៦,៧%។
បើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ នៅក្នុងឆមាសទី០១ ឆ្នាំ ២០២៤ (គិតចាប់ពីខែមករា-មិថុនា) មានភ្ញៀវទេសចរបរទេសចំនួន ៥២១ ៩៥០ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានការកើនឡើង ៣៥,៣០ ភាគរយ ខណៈប្រាក់ចំណូលទទួលបានពីការលក់សំបុត្រចំនួន ២៤ ៣៥៧ ៦៩៥ដុល្លារ កើន ៣៦,២៥ ភាគរយ។
នៅក្នុងឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសអន្តរជាតិចំនួន ៥,៤៥ លាននាក់ កើន ១៣៩,៥ ភាគរយ ចំណែកឯថវិកាប្រមាណ ៣,០៨ ពាន់លានដុល្លារ កើន ៨៧,៥ ភាគរយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


