ព័ត៌មានជាតិ
ពលរដ្ឋក្នុងស្រុកទឹកឈូ បង្ហាញក្ដីរីករាយក្រោយមានការស្ថាបនាផ្លូវបេតុងជាបន្តបន្ទាប់
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោក សំ បុិច មេឃុំត្រពាំងព្រីងបានប្រាប់ឲ្យដឹងថា ផ្លូវបេតុងចាប់ពីក្បាលរមាសទៅដល់ចក្រីទីងមានប្រវែងជាង ១១គីឡូម៉ែត្រ ឆ្លងកាត់ឃុំចំនួន៣ មានឃុំត្រពាំងព្រីង ឃុំត្រពាំងសង្កែរ ឃុំកណ្តោល ដែលប្រជាពលរដ្ឋរស់នៅអមតាមដងផ្លូវបានបង្ហាញក្តីត្រេកអរយ៉ាងខ្លាំង ក្រោយពេលឃើញផ្លូវបេតុងលេចចេញជារូបរាងជាបណ្តើរៗ បង្កភាពងាយស្រួលក្នុងការធ្វើដំណើរ និងការប្រកបមុខរបររកស៊ីប្រចាំថ្ងៃដោយពួកគាត់ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

ប្រជាពលរដ្ឋរស់នៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត បានបង្ហាញទឹកចិត្តត្រេកអរយ៉ាងខ្លាំង ពេលបានឃើញផ្លូវមុខផ្ទះរបស់ខ្លួនត្រូវបានស្ថាបនាជាផ្លូវបេតុងបានរួចរាល់នៅថ្ងៃខាងមុខ និងកន្លែងផ្សេងទៀតកំពុងពន្លឿនការស្ថាបនាបន្តបន្ទាប់ផងដែរ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ផ្លូវនេះពីមុនជាផ្លូវលំ ហើយក្រោយៗមកទៀតបានធ្វើជាផ្លូវក្រាលក្រួសក្រហម ខែប្រាំងដីហុយ ខែវស្សាបែកភក់ រអិល ពិបាកក្នុងការធ្វើដំណើរ ក្មេងៗសិស្សសាលាមិនសូវមានសម្លៀកបំពាក់ស្អាតបាតសមរម្យនោះទេ។ ឥឡូវនេះបានអាជ្ញាធរធ្វើជាផ្លូវបេតុង លែងពិបាកដូចមុនទៀតហើយ ការធ្វើដំណើរ និងការលក់ដូររកស៊ីប្រចាំថ្ងៃកាន់តែមានភាពល្អប្រសើរ ជាពិសេសអាចទាក់ទាញអ្នកទេសចរណ៍មកលេងភ្នំឈ្ងោក និងភ្នំសិដាឱន(ភ្នំក្បាលរមាស)កាន់តែច្រើនជាងមុន។
លោក សំ បុិច មេឃុំត្រពាំងព្រីងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញ ជាពិសេសអាជ្ញាធរស្រុកទឹកឈូក ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ និងគៀងគរបានផ្តល់ផ្លូវល្អសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានធ្វើដំណើរបានស្រួលទៅថ្ងៃខាងមុខ។

លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានឲ្យដឹងថា ផ្លូវពីក្បាលរមាសទៅចក្រីទីងមានប្រវែង ១១ ៣៤៥ ម៉ែត្រ ទទួលស្ថាបនាដោយក្រុមហ៊ុនបន្ទាយស្រី។ ផ្លូវនេះធ្វើពីបេតុងចេញពីក្បាលរមាសប្រវែង ៦ ២៤៣ ម៉ែត្រ និងផ្លូវកៅស៊ូ DBST= ៥ ១០២ ម៉ែត្រ នាបច្ចុប្បន្ននេះលទ្ធផលនៃការសាងសង់សម្រេចបានរង្វង់៥២ភាគរយ ដោយក្រុមការងារកំពុងសម្រុកធ្វើកំណាត់ផ្លូវបេតុងឲ្យហើយមុន។

លោក សំ បុិច មេឃុំត្រពាំងព្រីងបានលើកឡើងឱ្យដឹងថា ដោយសារលោក អ៊ឹម ច័ន្ចសោធន អភិបាលស្រុកទឹកឈូ បានយកចិត្តទុកដាក់ និងសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនទើបទទួលបានផ្លូវមួយខ្សែនេះវាបានបម្រើផលប្រយោជន៍ឲ្យការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាកសិផលបងប្អូនប្រជាពលរដ្ឋផង និងជាផ្លូវតភ្ជាប់តំបន់ទេសចរណ៍របស់ស្រុកទឹកឈូផង។

លោក សំ បុិច មេឃុំត្រពាំងព្រីងបានថ្លែងអំណរគុណដល់គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជបនីយកម្មកសិកម្ម ហៅកាត់ថា សម្បត្តិ(SAAMBAT) បានផ្តល់ផ្លូវ១ខ្សែនេះ និងផ្លូវជាច្រើនខ្សែទៀត នៅក្នុងស្រុកទឹកឈូទាំងមូល ដែលជួយជំរុញដល់ជីវភាពរបស់ពលរដ្ឋ ក៏ដូចជាលើកកម្ពស់ដល់វិស័យទេចរណ៍របស់ស្រុក ក៏ដូចជាខេត្តកំពតផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


