Connect with us

ព័ត៌មានជាតិ

កត្តាប្រឈម​បង្កាត់​ពូជត្រី​តុកកែ​ ខណៈ​ត្រី​សមុទ្រ​​នេះ​មាន​ទីផ្សារ​ខ្ពស់​ និង​​តម្លៃ​ថ្លៃ​តាម​ហាង​ចិន

បានផុស

នៅ

​មន្ត្រី​ជំនាញ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​វារី​វប្បកម្ម​សមុទ្រ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ការ​បង្កាត់​ត្រី​តុកកែ​ជួប​បញ្ហា​ប្រឈម​ច្រើន ខណៈ​អត្រា​រស់មាន​កម្រិត​ទាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ម សុខ​ដារ៉ា ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​វារី​វប្បកម្ម​សមុទ្រ​ខេត្ត​ព្រះសីហនុ​ បាន​លើក​ពី​កត្តា​ប្រឈម​មួយ​ចំនួន​ក្នុង​ការ​បង្កាត់​ពូជ​ត្រី​តុកកែ បើ​ធៀប​ការ​បង្កាត់​ត្រី​ស្ពង់​ដែល​ទទួល​បាន​ជោគជ័យ​ខ្ពស់​​។

​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​វារី​វប្បកម្ម​សមុទ្រ​ខេត្ត​ព្រះសីហនុ កំពុង​បង្កាត់​ពូជ​ត្រី​សមុទ្រ​មានត្រីស្ពង់ ត្រី​តុកកែ ក្តាម​សេះ និង​​ថ្មីៗ​នេះទើប​ជោគជ័យ​ក្នុងការ​បង្កាត់​​ក្តាម​ថ្មថែម​ទៀត។ បើតាមការ​គូសបញ្ជាក់​​ពី​មន្រ្តី​បច្ចេកទេស​ ការបង្កាត់​ពូជ​ត្រី​តុកកែ​ជួប​បញ្ហា​ទាំង​ផ្នែក​បច្ចេកទេស​ និង​ការ​ខ្វះខាត​សម្ភារៈបរិក្ខារ ខណៈ​អត្រា​រស់​នៃ​ការ​បង្កាត់​ពូជត្រី​ដ៏​មាន​តម្លៃ​និង​មាន​តម្រូវការ​ខ្ពស់​លើ​ទីផ្សារនេះ ​មានត្រឹម​តែ ៥ ទៅ ១០ ​ភាគរយ​ប៉ុណ្ណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម