ព័ត៌មានជាតិ
ផ្ទាំងប៉ាណូធំៗបង្ហាញពីការគាំទ្រគម្រោង ព្រែកជីកហ្វូណនតេជោ ត្រូវបានដំឡើងនៅតំបន់កោះពេជ្រ ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋាន
ផ្ទាំងប៉ាណូធំៗ បង្ហាញពីការគាំទ្រគម្រោង ព្រែកជីកហ្វូណនតេជោ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ដំឡើងតាមសួនច្បារក្បែរមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដើម្បីត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ទី៥សីហា ខាងមុខ។ ការរៀបចំដំឡើងនេះ គឺជាការបង្ហាញ និងឱ្យប្រជាពលរដ្ឋទូទៅដែលបានធ្វើដំណើរឆ្លងកាត់ ឬក៏បានទៅលេងកម្សាន្តនៅមជ្ឈមណ្ឌលកោះពេជ្រ អាចមើលឃើញ និងបានដឹងកាន់តែច្បាស់ពីព្រែកជីកជាប្រវត្តិសាស្ត្ររបស់កម្ពុជា។

ក្រៅពីផ្ទាំងប៉ាណូដែលបានរៀបចំហើយនោះ នៅទីលានទល់មុខសាលមហោស្រពកោះពេជ្រ ក្រុមការងារជំនាញ ក៏កំពុងមមាញឹក ក្នុងការរៀបចំដំឡើងឆាក សម្រាប់ការប្រគុំតន្ត្រី បង្កជាការសប្បាយភាពដល់ពលរដ្ឋ នៅវេលាល្ងាច នៃថ្ងៃបើកការដ្ឋានផងដែរ។
ប្រជាពលរដ្ឋបានសម្តែងការពេញចិត្តចំពោះការរៀបចំលើកផ្ទាំងប៉ាណូនេះ ព្រោះវាជាផ្នែកនៃការជួយផ្សព្វផ្សាជាសាធារណៈឱ្យពលរដ្ឋបានដឹងកាន់តែទូលំទូលាយ និងក៏សូមចូលរួមគាំទ្រជាមួយគ្នាផងដែរ ចំពោះព្រែកជីកដ៏ធំ និងអស្ចារ្យដំបូងគេនៅកម្ពុជា។

ពិធីបើកការដ្ឋានជាផ្លូវការណ៍នៅសល់តែរយៈពេល០៤ថ្ងៃទៀតប៉ុណ្ណោះ ក៏នឹងចូលមកដល់។ នៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤ដដែលនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងរៀបចំព្រឹត្តការណ៍ដ៏ធំនៅកោះពេជ្រ គឺការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់ជាមួយការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេងផងដែរ ដើម្បីជាការចូលរួមអបអរគម្រោងព្រែកជីកប្រវត្តិសាស្ត្រនេះ ហើយប្រជាពលរដ្ឋទូទៅ ក៏អាចទៅចូលរួមលេងកម្សាន្តដើម្បីបង្កភាពអធិកអធ័មសម្រាប់ការគាំទ្រផងដែរ៕
អត្ថបទ៖ សុភា






-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


