ព័ត៌មានជាតិ
សម្តេចធិបតី៖ ផ្លូវទឹកព្រែកជីកហ្វូណន នឹងក្លាយជាសរសៃឈាមដឹកជញ្ជូនភ្ជាប់ពីទន្លេសាបទៅសមុទ្រ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ជាថ្មីថា គម្រោងផ្លូវទឹកព្រែកជីកហ្វូណនតេជោ ដែលជាសំណង់មានសារៈសំខាន់ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចសំខាន់ ក្នុងការជំរុញការដឹកជញ្ជូន និងតភ្ជាប់ពីទន្លេសាបទៅកាន់សមុទ្រ ព្រមទាំងទៅកាន់តំបន់។

ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ហ្វូណនតេជោ កំណាត់ទី២ នៅខេត្តតាកែវ នៅថ្ងៃទី១១ ខែមេសា សម្តេចធិបតី មានប្រសាសន៍ថា គម្រោងនេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ខេត្តចំនួន៤ដែលពាក់ព័ន្ធផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែអាចពង្រីកការតភ្ជាប់ទៅកាន់តំបន់ផ្សេងៗ និងមានចក្ខុវិស័យអភិវឌ្ឍន៍វែងឆ្ងាយ ដែលបានចាប់ផ្តើមគិតគូរតាំងពីអាណត្តិមុន។
សម្តេចបានបញ្ជាក់ថា ផ្លូវទឹកនេះនឹងក្លាយជាសរសៃឈាមតភ្ជាប់ពីសមុទ្រទៅផ្លូវទឹកសាប ហើយបន្តភ្ជាប់ទៅកាន់ខេត្តជាប់ទន្លេសាប និងទន្លេមេគង្គ ព្រមទាំងរាជធានីភ្នំពេញផងដែរ។ គោលបំណងសំខាន់នៃគម្រោងនេះ គឺលើកស្ទួយកិត្តិយស និងសមត្ថភាពជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។
គួរបញ្ជាក់ថា ការបើកការដ្ឋានព្រែកជីកហ្វូណនកំណាត់ទី២ នៃគម្រោងនេះ មានប្រវែង ១៥១.៦ គីឡូម៉ែត្រ ចាប់ផ្តើមពីខេត្តកណ្តាល រហូតដល់សមុទ្រខេត្តកែប ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអភិវឌ្ឍតំបន់និរតី។ ខេត្តដែលពាក់ព័ន្ធផ្ទាល់រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប ខណៈខេត្តកំពង់ស្ពឺ ក៏អាចទទួលផលប្រយោជន៍ដោយប្រយោលពីផ្លូវទឹកនេះ ក្នុងវិស័យកសិកម្ម និងឧស្សាហកម្មផងដែរ។

គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្ត្រតភ្ជាប់ផ្លូវទឹកទន្លេ-សមុទ្រ របស់កម្ពុជា មានប្រវែងជិត ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើ ១០០ម៉ែត្រ ក្រោម ៨០ម៉ែត្រ ជម្រៅទឹក ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ ២ គន្លង។ ផ្លូវទឹកនេះចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងក្រុងកែប។
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមាន ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន,ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


