ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូចុះពិនិត្យការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ភូមិសាស្រ្តខេត្តតាកែវ
គណៈប្រតិភូដឹកនាំដោយឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានចុះពិនិត្យការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ។ អមដំណើររួមមាន លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, វ៉ី សំណាង អភិបាលខេត្តតាកែវ ព្រមទាំងតំណាងក្រុមហ៊ុនទទួលបន្ទុកសាងសង់គម្រោងប្រវត្តិសាស្ត្រមួយនេះ។

ក្នុងឱកាសចុះពិនិត្យការដ្ឋាន លោក វ៉ី សំណាង បានបញ្ជាក់តាមបណ្ដាញសង្គមថា គិតត្រឹមពេលនេះ ការដ្ឋានកំពុងដំណើរការរៀបចំបច្ចេកទេស និងមិនទាន់អាចគណនាភាគរយសាងសង់បាននៅឡើយទេ ប៉ុន្តែក្រុមហ៊ុនសាងសង់បានអះអាងថា គម្រោងនឹងបញ្ចប់តាមផែនការដែលបានកំណត់។
គម្រោងព្រែកជីហ្វូណនតេជោ គឺជាគម្រោងប្រវតិ្តសាស្រ្តរបស់កម្ពុជា ហើយត្រូវបានចាត់ទុកថាការបោះជំហានដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាផងដែរ។ ផ្លូវទឹកប្រវត្តិសាស្រ្តមួយខ្សែនេះមានប្រវែងជាង ១៧៤ គ.ម ត្រូវឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងសម្រាប់នាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWTទៅមក និងជៀស គ្នាបានដោយសុវត្ថិភាព។

គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពប្រទាក់ក្រឡា និងអាចតភ្ជាប់បានគ្រប់ជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមនូវចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្ររបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនប្រសិទ្ធភាព កាត់បន្ថយចម្ងាយ និងតម្លៃដឹកជញ្ជូន ធានាភាពប្រកួតប្រជែង ធានាឯករាជ្យភាព និងសុវត្ថិភាព នៃការដឹកជញ្ជូនតាមប្រព័ន្ធផ្លូវទឹក និងអាចតភ្ជាប់ត្រង់ពីបណ្តាញទន្លេមេគង្គទៅសមុទ្របានទៀតផង។

កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា និងភាគីវិនិយោគចិន បានប្រកាសបើកការដ្ឋានសាងសង់ដំណាក់កាលទី២ នៃគម្រោងនេះ នៅខេត្តតាកែវ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត។ សម្តេចធិបតីធ្លាប់បញ្ជាក់ថា គម្រោងនេះនឹងក្លាយជាច្រកផ្លូវទឹកយុទ្ធសាស្ត្រថ្មី សម្រាប់តភ្ជាប់រាជធានីភ្នំពេញទៅកាន់សមុទ្រកម្ពុជា និងកាត់បន្ថយការពឹងផ្អែកលើការដឹកជញ្ជូនឆ្លងកាត់ប្រទេសជិតខាង៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


