Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​កម្ពុជា ​បញ្ជា​​ឲ្យ​កង​វិស្វកម្ម​​ពុះពារ​ឈូស​ផ្លូវ​ក្រវាត់ព្រំដែន​ ឲ្យ​ទៅ​ដល់​តំបន់​កន្ទុយ​នាគ​

បានផុស

នៅ

សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ចេញ​បទ​បញ្ជា​​ឲ្យ​កង​វិស្វកម្ម​ខិតខំ​ពុះពារ​បន្ត​ឈូស​ផ្លូវ​​ឲ្យ​ទៅ​ដល់​តំបន់​មុំ ៣ កន្ទុយនាគ​ព្រំ​ប្រទល់​ ៣ ប្រទេស​ (​កម្ពុជា ឡាវ និង​វៀតណាម)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួបសំណេះ​សំណាល​ និង​ពិសា​ភោជនាហារ រៀបចំឡើង​ដោយ​សមាគម​ឧកញ៉ា​កម្ពុជា និង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា នា​រសៀល​ថ្ងៃទី ០២ ខែ​សីហា ឆ្នាំ​២០២៤ សម្តេច​ធិបតី​បាន​គូស​បញ្ជាក់​ថា សម្ដេច​បាន​ចារ​ឱ្យ​កង​វិស្វកម្ម​ ធ្វើ​យ៉ាង​ម៉េចស្ថាបនា​ផ្លូវ​ឲ្យ​ទៅ​ដល់​តំបន់​កន្ទុយ​នាគ។

សម្ដេច​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «ទីនោះ​ខ្ពស់​ណាស់​កន្លង​ទៅត្រូវ​​ចូល​ពី​ទឹកដី​វៀតណាម។ យើង​ត្រូវ​ពុះពារ​ ចំណាយ​យ៉ាងណា​ក៏ដោយ សាងសង់​សម្រេច​ឲ្យ​បាន។ ទៅ​ថ្ងៃ​អនាគត​ត្រូវ​ឲ្យ​កូនខ្មែរ ​អាច​ឡើង​ទៅ​តំបន់​កន្ទុយ​នាគ​តាម​ទឹកដី​ខ្មែរ​តែ​ម្តង ដែល​នេះ​ជា​មហិច្ឆតា​របស់​យើង»។

ទាក់ទង​ការ​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន សម្តេច​ធិបតី​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​​បាន​ស្ថាបនា​ប្រវែង​រាប់​រយ​​ដល់​រាប់​ពាន់​គីឡូម៉ែត្រ ខណៈ​ផ្លូវ​ខ្លះ​ធ្វើ​ចេញ​ពី​បន្ទាត់​ព្រំដែន​តែ ១០ ម៉ែត្រ ទៅ ៣០  ម៉ែត្រ​ប៉ុណ្ណោះ។

សម្តេច​បាន​រំលេ​ច​ការ​សាងសង់​ផ្លូវក្រវាត់ព្រំដែនតាម​ខេត្ត​ភាគឦសាន ​ដោយ​ខេត្ត​ក្រចេះ​សាងសង់បានប្រវែង ៧៨ គីឡូម៉ែត្រ​ ដែល​បញ្ចប់​ទាំង​ស្រុង។ ខេត្ត​មណ្ឌលគិរី​សាងសង់​បាន​ប្រវែង ១៥៥ គីឡូម៉ែត្រ​លើ ៣១៩ គីឡូម៉ែត្រ​ និង​ខេត្ត​រតនគីរី​បាន​ប្រវែង ៨៩ គីឡូម៉ែត្រ​លើ ២២០ គីឡូម៉ែត្រ និង​​សម្តេច​បាន​បញ្ជា​ឲ្យ​​បន្ត​ធ្វើ​ឲ្យ​​ទៅដល់​តំបន់​កន្ទុយនាគ​តែ​ម្តង។

សម្តេច​បាន​​អះអាង​ថា កិច្ច​ការពារ​បូរណភាព​ទឹកដី មិន​ចាំ​បាច់​ទៅ​ធ្វើ​របង​ខ្ពស់ៗ​គឺ​ត្រូវ​រុញ​ការ​អភិវឌ្ឍ​ រុញ​ពលរដ្ឋ​ឲ្យ​ទៅ​រស់នៅ​​ឲ្យបាន​ច្រើន​ដែល​ជា​​ខឿនការពារជាតិ​ដ៏រឹងមាំ។

ពាក់ព័ន្ធ​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដែល​មួយ​រយៈ​មាន​ការ​ផ្ទុះ​វិភាគ​រហូត​ដល់​ក្រុម​ប្រឆាំង​ក្រៅ​ប្រទេស​ទាញ​យក​ជា​សេណារីយូ​នយោបាយ​ថែម​ទៀត​នោះ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាន​ចាត់​ទុក​ប្រតិកម្ម​របស់​អ្នកវិភាគ​នៅ​ក្រៅ​ស្រុក ជា​ការ​ឆ្លៀត​ឱកាស​កេង​ចំណេញ​នយោបាយ​តែប៉ុណ្ណោះ ដោយ​ប្រើប្រាស់​រូបមន្ត​នៅ​ប្រទេស​បង់ក្លាដេស​បំផុស​បំផុល​ឲ្យ​ពលរដ្ឋ​ងើប​បះបោរ បង្កើត​ចលាចល​ក្នុង​សង្គម។

​សម្តេច​បាន​​ចោទជា​​ចម្ងល់​​ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ដែល​បង្កើត​ឡើង​តាំងពី​ឆ្នាំ ១៩៩៩ ដែល​រយៈពេល​ជាង ២៥ ឆ្នាំ​ «ហេតុ​អី​​ពួកគេ​មិន​ចេញ​មក​វិភាគ បែរ​ជា​មក​វិភាគ​ពេល​នេះ​ទៅ​វិញ ឬទើបងើបពីដេក»?

សម្ដេច​បាន​ចាត់​ទុក​ក្រុមនេះ​មានចេតនាដុតឲ្យខ្លោច រោយ​ឲ្យឆៅ​ រុញ​សភាពការណ៍​ឲ្យ​ប្រជាពលរដ្ឋ​ងើប​ប៉ះបោរ និងកេងចំណេញនយោបាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម