ព័ត៌មានជាតិ
រកឃើញកុមារីម្នាក់អាយុ ១២ ឆ្លងកូវីដ១៩ ពីម្តាយនៅខណ្ឌឫស្សីកែវ
កុមារីអាយុ ១២ ឆ្នាំ ម្នាក់ត្រូវបានរកឃើញឆ្លងកូវីដ១៩ ដោយឆ្លងពីម្តាយនៅស្ថិតនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នេះបើយោងតាមទំព័រហ្វេសបុកផ្លូវការលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ។
ប្រភពខាងលើនេះឱ្យដឹងថា ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង០០នាទី នៅចំនុចផ្ទះលេខ ១១៣២ ផ្លូវបេតុង ក្រុមទី១១ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ បានប្រមូលយកសំណាកទៅធ្វើតេស្ដជាលើកទីពីរ មានចំនួន ១២ នាក់ (ប្រុស ០៥នាក់) (ស្រី ០៧នាក់) ជាលទ្ធផលរកឃើញមាន អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ម្នាក់ ជាកុមារី អាយុ១២ឆ្នាំ (ត្រូវជាកូនរបស់ស្ត្រី អាយុ៣៦ឆ្នាំ និងបុរស អាយុ៣៩ឆ្នាំ ដែលបានវិជ្ជមាននឹងមេរោគកូវីដ១៩)។ បច្ចុប្បន្ននេះ កុមារីខាងលើ ត្រូវបាន ក្រុមគ្រូពេទ្យយកទៅព្យាបាល នៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (ព្រែកព្នៅ) ហើយ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


