ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ដាក់គ្រឿងចក្រសម្អាតផ្លូវនៅភូមិទួលពពែ និង អំពាវនាវពលរដ្ឋបញ្ឈប់ការបោះសំរាមពាសវាលពាសកាល
កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៦ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងមន្ត្រីពាក់ព័ន្ធ និង ដាក់គ្រឿងចក្រ ចុះប្រតិបត្តិការសម្អាតផ្លូវមួយខ្សែ ដែលរងការបោះចោលសំរាមពាសពេញផ្លូវ បង្កឱ្យប៉ះពាល់ដល់សោភ័ណភាព អនាម័យ និង បរិស្ថាន ស្ថិតនៅក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សកម្មភាពសម្អាតនេះ ត្រូវបានអនុវត្តឡើងក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់ សម្អាតបរិស្ថាន និង លើកកម្ពស់សោភ័ណភាពក្នុងមូលដ្ឋានឱ្យកាន់តែមានភាពស្អាត និង របៀបរៀបរយ ខណៈកន្លងមកមានប្រជាពលរដ្ឋមួយចំនួនបានយកសំរាមទៅបោះចោលដោយគ្មានសណ្តាប់ធ្នាប់ បណ្តាលឱ្យសំរាមរាយប៉ាយពាសពេញតាមដងផ្លូវ។

ក្នុងឱកាសចុះពិនិត្យ និង ដឹកនាំការងារនោះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានលើកឡើងថា ការរក្សាអនាម័យ និង បរិស្ថាន គឺជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋគ្រប់រូប មិនមែនជាការទទួលខុសត្រូវរបស់អាជ្ញាធរតែម្ខាងនោះទេ។ លោកបានអំពាវនាវ និង ស្នើសុំឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខាងលើ និង តំបន់ជុំវិញ ចូលរួមថែរក្សាបរិស្ថាន តាមរយៈការទុកដាក់ និង បោះសំរាមឱ្យបានត្រឹមត្រូវទៅតាមទីកន្លែងដែលបានកំណត់។

លោកអភិបាល បានបញ្ជាក់ថា ការបោះសំរាមពាសវាលពាសកាល មិនត្រឹមតែបង្កឱ្យបាត់បង់សោភ័ណភាពទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ បង្កក្លិនមិនល្អ និង អាចជាដើមហេតុ នៃការស្ទះប្រព័ន្ធលូ បណ្តាលឱ្យមានការជន់លិចក្នុងរដូវវស្សាផងដែរ។

ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើឱ្យមូលដ្ឋានខណ្ឌឫស្សីកែវ ក្លាយជាតំបន់ស្អាត មានបរិស្ថានល្អ និង មានសណ្តាប់ធ្នាប់កាន់តែប្រសើរឡើង ស្របតាមទិសដៅ នៃការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព៕
អត្ថបទ ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


