ព័ត៌មានជាតិ
សហជីព គ្រោងបើកកិច្ចប្រជុំសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាលើការកំណត់ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ ២០២៥
លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៥ សីហានេះថា ក្រុមសហជីពដែលមានតំណាង ១៧ រូប គ្រោងនឹងបើកកិច្ចប្រជុំនៅសប្ដាហ៍ក្រោយនេះ ដើម្បីពិភាក្សាគ្នាទៅលើការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៥ មុននឹងដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានាពេលខាងមុខ។

លោកបានបន្តថា កិច្ចប្រជុំសហជីពដែលធ្វើនៅសប្ដាហ៍ក្រោយនេះ សហជីពនីមួយៗ នឹងដាក់តួលេខរបស់ខ្លួនដើម្បីធ្វើការជ្រើសរើសយកតួលេខមួយដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលមានតំណាងភាគីរាជរដ្ឋាភិបាល ១៧ រូប និងភាគីនិយោជក ១៧ រូប ធ្វើការពិចារណាដោយឈរទៅលើលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ទាំង ៧ ក្នុងនោះរួមមានវិនិច្ឆ័យតាមបែប សង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ ២០២៥។
លោកបានបន្តទៀតថា ការចរចាដើម្បីកំណត់ប្រាក់ឈ្នួលកម្មករ-និយោជិតឆ្នាំនេះ ប្រកបដោយភាពចាស់ទុំ និងវិជ្ជមាន ហើយសង្ឃឹមថា នឹងទទួលបានប្រាក់ឈ្នួលថ្មីមួយល្អប្រសើរជាងឆ្នាំមុន។

យ៉ាងណាក៏ដោយ លោក សំ សឿន បានសំណូមពរដល់ភាគីនិយោជកជួយពិនិត្យលទ្ធភាពដំឡើងប្រាក់ឈ្នួលឱ្យបានសមរម្យបន្ថែមទៀតដល់កម្មករ-និយោជិត ព្រោះថាការដំឡើងប្រាក់ឈ្នួលនេះនឹងជួយលើកកម្ពស់សុខភាពកម្មករ-និយោជិតកាន់តែល្អ ក៏ដូចជាលើកស្ទួយជីវភាពគ្រួសារបានកាន់តែប្រសើរ ពិសេសជួយលើកកម្ពស់ផលិតកម្មតាមសហគ្រាសកាន់តែរីកចម្រើនផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី ៣ ឆ្នាំទី ២ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៥ និងគ្រោងរៀបចំកិច្ចប្រជុំបន្ទាប់ នៅព្រឹក ថ្ងៃទី ២៩ ខែសីហា, ថ្ងៃទី ៦, ទី ១២, ទី ១៩ និងទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤។
នៅក្នុង ២០២៤ នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប គឺមានចំនួន ២០៤ ដុល្លារ ក្នុងមួយខែ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ បន្ថែម កម្មករ-និយោជិត ម្នាក់ អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២២១ ទៅ ២៣២ ដុល្លារអាមេរិក ក្នុងមួយខែ ដោយមិនទាន់ពីគិតពីអត្ថប្រយោជន៍ផ្សេងទៀតដែលទទួលបានពី ប.ស.ស៕
អត្ថបទ ៖ សំអឿន



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


