ព័ត៌មានជាតិ
មន្ត្រី២រូប ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរងខេត្តសៀមរាប
លោក ឌី រ៉ាដូ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៤ អភិបាលរងខេត្តឧត្តរមានជ័យ ត្រូវបានប្រកាសផ្ទេរភារកិច្ចមកជាអភិបាលរងខេត្តសៀមរាប ជំនួសលោក ពិន ប្រាកដ ដែលត្រូវផ្លាស់ទៅកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបង និង លោក ហែន ពុទ្ធី ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៣ ត្រូវបានប្រកាសតែងតាំងជាអភិបាលរងខេត្តសៀមរាប ជំនួស លោក លី សំរិទ្ធ ដែលបានទទួលភារកិច្ចថ្មីជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប។

ពិធីប្រកាសចូលកាន់តំណែងនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ លោក អ៊ុ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាង លោក ស សុខា និងមានការអញ្ជើញចូលរួមពី លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ប្រាក់ សោភ័ណ អភិបាលខេត្ត ព្រមទាំង មន្ទីរ អង្គភាពជុំវិញខេត្ត។
នាឱកាសនោះ លោកអភិបាលខេត្ត បានធ្វើកិច្ចស្វាគមន៍អំពីស្ថានភាពភូមិសាស្ត្រទូទៅ និងស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត ក៏ដូចជាការរីកចម្រើនក្នុងខេត្ត ព្រមទាំងសម្តែងនូវសេចក្តីរីករាយ ដែលទទួលបានថ្នាក់ដឹកនាំខេត្តបន្ថែមទៀត ដែលជាធនធានថ្មីសម្រាប់ការងាររដ្ឋបាលខេត្តសៀមរាប ដើម្បីចូលរួមចំណែកក្នុងការដឹកនាំ និងជំរុញការអភិវឌ្ឍខេត្ត។ លោកសង្ឃឹមថា មន្រ្តីដែលប្រកាសចូលកាន់តំណែងអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការ សាមគ្គីភាព និង ឯកភាពផ្ទៃក្នុង ដើម្បីចូលរួមចំណែកធ្វើឱ្យការអនុវត្តការងារ ក្នុងជួរគណៈអភិបាលខេត្តកាន់តែមានប្រសិទ្ធភាព ជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តសៀមរាប ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ចំណែក លោក អ៊ុំ ម៉ារ៉ា បានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តសៀមរាប អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាបទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសង្គម បានល្អប្រសើរនាពេលកន្លងមក។ ព្រមទាំងបានកោតសរសើរ លោកអភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែង ក្នុងការអនុវត្តគម្រោងទីក្រុងស្អាត ក្នុងនោះមានការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ឱ្យកាន់តែមានរបៀបរៀបរយ និងសោភណភាព បរិស្ថានអនាម័យ ទេសចរ វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ ក្នុងការទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត។
ក្នុងនោះដែរ លោកក៏បានលើកឡើងពីស្ថានភាពនយោបាយ ក្នុងនិងក្រៅប្រទេស ព្រមទាំងលើកផងដែរ អំពីតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) និង បានជំរុញដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់លើការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ព្រមទាំងបង្កើនការបង្ក្រាបអំពើជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងបង្ក្រាបក្រុមក្មេងទំនើង ដើមី្បរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ដែលជាកត្តាចម្បងក្នុងពេលបច្ចុប្បន្ន។

ជាមួយគ្នានោះ លោកក៏បានជំរុញដល់អាជ្ញាធរខេត្ត ឱ្យមានកិច្ចសហការគ្នាល្អជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការបង្ក្រាប នូវរាល់បទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយបានផ្ដាំផ្ញើលោកអភិបាលរងខេត្តថ្មីទាំងពីរ ដែលទើបទទួលការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍខេត្តសៀមរាប ឱ្យមានការរីកចម្រើនបន្ថែមទៀត៕

អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


