ព័ត៌មានជាតិ
ប.ស.ស នឹងពង្រីកសាខាតាមសាខាផ្សារទំនើប អ៊ីអន ម៉ល ទាំង ៣ ទីតាំង ដើម្បីសម្រួលការផ្ដល់សេវាឱ្យកាន់តែខិតជិតពលរដ្ឋ
លោក គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ប.ស.ស នឹងពង្រីកសាខា នៅតាមបណ្ដាសាខាផ្សារទំនើប អ៊ីអន ម៉ល ទាំង ៣ ទីតាំង ដើម្បីសម្រួលក្នុងការផ្ដល់សេវាឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ក៏ដូចសហគ្រាសគ្រឹះស្ថាន ប.ស.ស។

ថ្លែងក្នុងពិធីផ្សព្វផ្សាយស្ដីពី “គោលការណ៍បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម” ជូនដល់បណ្តាម្ចាស់អាជីវកម្មដែលមានទីតាំងនៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ សរុបប្រមាណ ២០០ នាក់ កាលពីរសៀលថ្ងៃទី ១៧ កញ្ញា លោកអគ្គនាយករង ប.ស.ស. បានបន្តថា សម្រាប់ សាខាផ្សារទំនើប អ៊ីអន ម៉ល មានជ័យ នេះ នឹងគ្រោងបើកដំណើរការសាកល្បង នៅដំណាច់ខែកញ្ញា ឆាប់ៗ ខាងមុខនេះ ខណៈសាខាផ្សារទំនើប អ៊ីអន ម៉លសែនសុខស៊ីធី បានបើករួចហើយកាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ។
លោកអគ្គនាយករង ប.ស.ស. បានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ដែលមានកម្មករ-និយោជិតចាប់ពីម្នាក់ឡើងទៅ ត្រូវមកចុះបញ្ជីជាមួយ ប.ស.ស. ឱ្យបានគ្រប់ៗ គ្នា ជាពិសេសអ្នកដែលប្រកបរបររកស៊ីដោយខ្លួនឯង ព្រមទាំងអ្នកនៅក្នុងបន្ទុក ក៏អាចចុះបញ្ជីជាសមាជិក ប.ស.ស. បាន នៅគ្រប់សាខា ប.ស.ស. ដែលនៅជិត ដើម្បីទទួលបានការព្យាបាលជំងឺនៅមន្ទីរពេទ្យដែលជាដៃគូ ប.ស.ស. ដោយឥតគិតថ្លៃ ព្រមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត។

គួរបញ្ជាក់ថា គិតត្រឹមបំណាច់ខែកក្កដា ឆ្នាំ ២០២៤ បេឡាជាតិសន្តិសុខសង្គម មានសមាជិកសរុបចំនួន ២ ៤៥៣ ៩១៤ នាក់ ហើយ នៅទូទាំងប្រទេស។ ក្នុងនោះ សមាជិក ប.ស.ស ជាមន្ត្រីសាធារណៈមានចំនួន ៤៤០ ៣៦៥ នាក់ សមាជិក ប.ស.ស ក្នុងវិស័យឯកជនមានចំនួន ១ ៦៤៣ ៩៨៧ នាក់ សមាជិក ប.ស.ស ជាបុគ្គលស្វ័យនិយោជន៍ចំនួន ២៨៣ ៤២១ នាក់ និងសមាជិក ប.ស.ស ដែលជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស មានចំនួន ៨៧ ៩០៩ នាក់៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


