ព័ត៌មានជាតិ
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ៖ ទោះយោធិនចូលនិវត្តន៍ ក៏នៅតែមានភាពអង់អាច និងគំរូវីរភាព
លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង លើកឡើងថា ទោះបីជាយោធិនចូលនិវត្តន៍ ក៏ពួកគាត់នៅតែមានភាពអង់អាច និងគំរូវីរភាពដល់អ្នកបន្តវេនជំនាន់ក្រោយ ដែលមិនអាចបំភ្លេចបានឡើយ។

នេះជាការគូសបញ្ជាក់របស់លោកឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ក្នុងពិធីបំពាក់ឋានន្តរសក្ដិជូនគ្រឿងឥស្សរិយយសដល់យោធិនចូលនិវត្តន៍ នៃកងរាជអាវុធហត្ថខេត្តចំនួន ៨ រូប។
នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ នេះ លោក តាំង ឈុនស្រេង បានលើកសរសើរពលីកម្មគ្រប់បែបយ៉ាងជូនជាតិមាតុភូមិកន្លងមករបស់យោធិនដែលបានដល់អាយុចូលនិវត្តន៍ នៅថ្ងៃនេះ ទោះបីជាយោធិនចូលនិវត្តហើយក៏ដោយ សម្រាប់រូបលោកដែលធ្លាប់រួមការងារជាមួយគ្នា លោកនៅតែមានមនោសញ្ចេតនា ដូចជាសាច់ញាតិបងប្អូនរួមសុខរួមទុក្ខជាមួយគ្នា គ្រប់កាលៈទេសៈ។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ថែមថា យោធិនចូលនិវត្តន៍ ក៏ត្រូវជួយសហការរក្សាសន្តិសុខសុវត្ថិភាពមូលដ្ឋានខ្លួនរស់នៅ និងត្រូវចេះជួយសង្កេតហេតុការណ៍ ផ្តល់ព័ត៌មានពាក់ព័ន្ធបទល្មើសគ្រប់ប្រភេទដល់សមត្ថកិច្ច ដើម្បីបង្ការទប់ស្កាត់គ្រប់បទល្មើស និងបង្ក្រាបបានទាន់ពេលវេលា។
មិនត្រឹមតែប៉ុណ្ណោះទេ លោកមេបញ្ជាការ ជំរុញដល់នាយទាហានដែលចូលនិវត្តន៍ទាំង ៨ នាក់ ត្រូវថែរក្សាសុខភាពឲ្យបានរឹងមាំល្អ ប្រសិនបើមានកាយសម្បទាមាំមួន ក៏សូមចូលរួមចែករំលែកបទពិសោធការងារដល់យោធាបន្តវេនជំនាន់ក្រោយ។

ម្យ៉ាងទៀត ក្នុងនាមលោកជាមេបញ្ជាការ គឺលោកគាំទ្រពេញទំហឹងរាល់តម្រូវការនានារបស់យោធិនដែលចូលនិវត្តន៍ចំពោះការកង្វះខាត ដោយមិនដាក់យោធិនទាំងនោះមានភាពឯកោនោះទេ។ នៅពេលយោធិនទទួលមរណៈភាព នឹងទទួលបានប្រាក់មូលនិធិឧបត្ថម្ភ និងប្រាក់ឧបត្ថម្ភផ្សេងៗ ទៀត។ ចំណែកឯកងទ័ពជំនាន់ក្រោយ លោកស្នើឲ្យត្រូវប្រឹងប្រែងសិក្សារៀនសូត្រ គោរពបទបញ្ជាវិន័យ ថែរក្សាសុខភាព ហើយត្រៀមបទបញ្ជានានាពីថ្នាក់ដឹកនាំចេញប្រតិបត្តិការអន្តរាគមន៍ទាន់ហេតុការណ៍៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


