ព័ត៌មានជាតិ
ពលរដ្ឋនៅខេត្តក្រចេះ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់មធ្យោបាយធ្វើដំណើរអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ
ប្រជាពលរដ្ឋរស់នៅខេត្តក្រចេះ ដែលធ្វើដំណើរតាមរថយន្ដក្រុងដោយមិនគឹតថ្លៃក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល បានថ្លែងអំណរគុណដល់សម្ដេចធិបបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្ត្រីនៃកម្ពុជាដែលបានផ្ដល់មធ្យោបាយធ្វើដំណើរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

គិតត្រឹមវេលាម៉ោង ៨និង០០នាទី ព្រឹកថ្ងៃទី០៤ ខែតុលានេះ គេសង្កេតឃើញថា រថយន្តក្រុងចំនួន១០គ្រឿង បានចេញដំណើរអស់ទាំងស្រុងពីទីរួមខេត្តក្រចេះ។
លោក សួន រដ្ឋា អ្នកគ្រប់គ្រងរថយន្តក្រុងដឹកអ្នកដំណើរមកពីភ្នំពេញ បានឲ្យដឹងថា ខេត្តក្រចេះឆ្នាំនេះ អ្នកធ្វើដំណើរតាមរថយន្តក្រុងដែលរាជរដ្ឋភិបាលរៀបចំមានការកើនឡើង រីឯរថយន្តដឹកអ្នកដំណើរក៏មានការកើនឡើងដូចគ្នា រហូតដល់ ២៣គ្រឿង ប្រៀធៀបនឹងឆ្នាំមុនមានត្រឹមតែ ១៥គ្រឿងប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែតុលា ម្សិលម៉ិញ រថយន្តក្រុងចំនួន ១៣គ្រឿង ក៏បានដឹកពលរដ្ឋត្រឡប់ទៅរាជធានីភ្នំពេញវិញផងដែរ ដើម្បីបន្តបម្រើការងារ៕
អត្ថបទ៖ ប្រុញ វិធិន





-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


