Connect with us

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ស្នើម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ចូលរួមជំរុញការផ្សាយសារអប់រំបញ្ហាគ្រឿងញៀនក្នុងបុណ្យអុំទូក

បានផុស

នៅ

ក្រសួងព័ត៌មាន ស្នើឱ្យម្ចាប់ប្រព័ន្ធផ្សព្វផ្សាយ ជួយជំរុញផ្សព្វផ្សាយឱ្យបានជាអតិបរមានូវសារអប់រំរបស់អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងគ្រោះថ្នាក់នៃគ្រឿងញៀនតាមរយៈពិធីករ ពិធីការិនីប្រណាំងទូក សារជាអក្សរតាម កម្មវិធីប្រគំតន្ត្រី ទាំងការផ្សាយផ្ទាល់ និងការចាក់ផ្សាយកម្មវិធីនានា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតាមបណ្តារាជធានី ខេត្ត ជាពិសេសរាជធានី ភ្នំពេញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងព័ត៌មាន ស្នើឱ្យផ្សាយសារអប់រំរបស់អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងគ្រោះថ្នាក់នៃគ្រឿងញៀនដូច្នេះ ដើម្បីជាសារអប់រំ ណែនាំ ដាស់តឿន ក្រើនរំលឹក និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងបំផុសស្មារតីប្រជាពលរដ្ឋយើងឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន ក្រុមគ្រួសារ មិត្តភក្តិ និងចៀសផុតពីការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលធ្វើ ឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាពសង្គម ខាតបង់ពេលវេលា និងខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ពាក្យស្លោកប្រឆាំងគ្រឿងញៀនមានដូចជា៖ ទី០១/ភាពញៀនគ្រឿងញៀនជាជំងឺខួរក្បាលអាចព្យាបាលបាន។ ទី០២/ជួយអ្នកញៀនគ្រឿងញៀនត្រូវការការចូលរួមពីគ្រួសារ និងសហគមន៍។ ទី០៣/មន្ត្រីអនុវត្តច្បាប់ម្នាក់ជាអ្នកផ្តល់ប្រឹក្សាម្នាក់ក្នុងការជួយព្យាបាលអ្នកញៀនគ្រឿងញៀន។ ទី០៤/មន្ត្រីអនុវត្តច្បាប់ជាដៃគូចាំបាច់សម្រាប់ការងារព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍។ ទី០៥/សេពគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គម។ ទី០៦/ការផលិត ចរាចរ រក្សាទុក ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនជាអំពើខុសច្បាប់។ ទី០៧/គ្រឿងញៀនបង្កឲ្យមានអំពើហឹង្សា និងឧក្រិដ្ឋកម្ម។ ទី០៨/ចូរប្រាប់មនុស្សជាទីស្រលាញ់ពីគ្រោះថ្នាក់នៃគ្រឿងញៀន។ ទី០៩/ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន។

 ទី១០/គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតស្រស់ថ្លារបស់យុវវ័យ។ ទី១១/ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងញៀន។ ទី១២/ចូលរួមទាំងអស់គ្នាដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន។ ទី១៣/ អ្នកឆ្លាតមិនសេពល្បែង/ស្រី/ស្រា អ្នកមានប្រាជ្ញាមិនសេពគ្រឿងញៀន។ ទី១៤/អនាគតនៅក្នុងដៃអ្នក កុំយកខ្លួនទៅលនឹងអន្ទាក់គ្រឿងញៀន។ ទី១៥/ វិជ្ជាជ្រោងគ្រប់ធនធាន គ្រឿងញៀនបំផ្លាញទាំងអស់។ ទី១៦/ ស្វែងរកវិជ្ជាកិត្តិយសមាន សេពគ្រឿងញៀននាំមហន្តរាយ។ ទី១៧/ យុវជនដែលល្អ រួបរួមគាំទ្រ កំចាត់គ្រឿងញៀន។ ទី១៨/ចូលរួមលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅយើង។

 ទី១៩/សមត្ថកិច្ចទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវ៣កុំ ១រាយការណ៍៖កុំពាក់ព័ន្ធ កុំបន្ធូរបន្ថយ កុំអន្តរាគមន៍ និងត្រូវរាយការណ៍គ្រប់ករណីបទល្មើសគ្រឿងញៀន។ ទី២០/កុំជឿ កុំជក់ កុំជួញគ្រឿងញៀន។ ទី២១/ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ខិតខំរៀនដើម្បីអនាគត។ ទី២២/យកគ្រឿងញៀនជាសត្រូវ យកសៀវភៅធ្វើមិត្ត។ ទី២៣/យុវជនខ្លាំងប្រមូលកម្លាំងប្រឆាំងគ្រឿងញៀន។ ទី២៤/ចូររួមគ្នាជម្រុញអ្នកញៀនគ្រឿងញៀនទៅទទួលយកការព្យាបាលនៅតាមមណ្ឌល សុខភាព និងមន្ទីរពេទ្យបង្អែក។ ទី២៥/កីឡា និងពលកម្ម មិនត្រូវការគ្រឿងញៀនទេ និងទី២៦/ដោះស្រាយបញ្ហាគ្រឿងញៀន ដើម្បីសុខភាព និងមនុស្សធម៌៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម