Connect with us

ព័ត៌មានជាតិ

ស៊ុតមាន់ ស៊ុតទា និង​ក្រួច​ជាង​៣​ម៉ឺន​គ្រាប់ ​ត្រូវ​​មន្ត្រី​ជំនាញ​ដុត​បំផ្លាញ​ចោល​

បានផុស

នៅ

ស៊ុតមាន់ ស៊ុតទា និង​ស៊ុត​ក្រួច​ជាង​៣​ម៉ឺន​គ្រាប់ ​ត្រូវ​បាន​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ​ធ្វើ​ការដុត​បំផ្លាញ​ចោល​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២១ បន្ទាប់ពី​រក​ឃើញ​ថា​ ជា​ស៊ុត​ខូចគុណភាព​សម្រាប់​បរិភោគ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ថៃ លី ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តតាកែវ​បាន​ឲ្យ​ដឹងថា ដើ​ម្បី​លុបបំបាត់​ការ​ចរាចរ​ផលិតផល​គ្មាន​គុណភាព ខូចគុណភាព មន្ត្រី​ជំនាញ​លោក​បានសម្រេច​ដុត​កម្ទេច​ចោល​ពង​ទា​ចំនួន​២៤ ០០០​គ្រាប់ ពងមាន់​ចំនួន ៨០០​គ្រាប់ និង​ពង​គ្រួច​ចំនួន ៧០០០​គ្រាប់ បន្ទាប់ពី​ពិនិត្យ​ឃើញថា​ ខូចគុណភាព ដែល​បាន​ដកហូត​ពី​ឈ្មួញ​នា​ពេល​កន្លងមក​។ ការ​ដុត​បំផ្លាញ​ស៊ុត​ខូចគុណភាព​នេះ​ មានការ​ចូលរួម​ពី​លោក ខាន់ សុខា អភិបាលរង​ខេត្ត​តាកែវ លោក​ញ៉ឹ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេ​ត្ត លោក ម៉េង សុធី អនុប្រធាន​មន្ទីរ និង​លោក​ប្រធាន អនុប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត ព្រមទាំង​មន្ត្រី​ការិយាល័យ ដែល​ការ​ដុត​កម្ទេច​នេះ ធ្វើឡើង​នៅ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​តាកែវ​៕

អត្ថបទ៖ វីរៈ

សូមចុចអាន៖ ​ចុះបិទខារ៉ាអូខេ និងបាបារាំងជាច្រើនកន្លែង និងឃាត់ខ្លួនមនុស្សរាប់សិបនាក់ទាំងយប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម