ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺពលរដ្ឋឥតគិតថ្លៃ នៅស្រុកចិត្របុរី
លោក សរ ចំរ៉ុង អ្នកតំណាងរាស្ដ្រមណ្ឌលក្រចេះ និងជាអនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យផ្ទាល់សកម្មភាពនៃការពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតគិតថ្លៃ ស្ថិតក្នុងភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ គឺរៀបចំឡើងដោយក្រុមគ្រូពេទ្យស្មគ្រចិត្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដឹកនាំដោយវេជ្ជបណ្ឌិត សាយ សំបូរ ប្រធានក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត មានសហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ និងសហភាពសហពន្ធ័យុវជនកម្ពុជា (សសយក)។
លោកវេជ្ជបណ្ឌិត សាយ សំបូរ ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានឲ្យដឹងថា ក្រោមដំបូលសន្តិភាពតេជោ បន្តវេនដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ផ្ដើមចេញពីយុទ្ធសាស្ត្រនេះ ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និងចាត់ទុកបញ្ហាសុខទុក្ខ សុខភាព សុខុមាលភាពរបស់ប្រជាជននៅក្នុងខេត្តក្រចេះ និងគ្រប់សហគមន៍មូលដ្ឋាន ជាអទិភាពមួយដែលត្រូវគិតគូរយ៉ាងធំធេង។

លោក បន្តថា ក្រោមការណែនាំរបស់លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានចុះមកជួយពិនិត្យព្យាបាល និងថែទាំសុខភាព ដែលជាទ្រព្យមិនអាចកាត់ថ្លៃបានជូនពុកម៉ែ លោកតា លោកយាយ បងប្អូន រួមចំណែកលើកស្ទួយជីវភាពគ្រួសារ កាត់បន្ថយការចំណាយលើសេវាសុខភាព និងចូលរួមកាត់បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់សុខុមាលភាពសង្គម។

មួយវិញទៀត ការងារមនុស្សធម៌នៅថ្ងៃនេះ គឺជាការផ្សារភ្ជាប់ និងលើកកម្ពស់ការផ្ដល់សេវារបស់មណ្ឌលសុខភាព និងមន្ទីរពេទ្យខេត្តក្រចេះ ជាទីតាំងមូលដ្ឋានគ្រឹះ ជានិច្ចកាលនៅកៀកគិតជាមួយពុកម៉ែ បងប្អូន និងរង់ចាំទទួលបម្រើរសេវាសុខភាព ជូនបងប្អូនប្រជាពលរដ្ឋរាល់ថ្ងៃ រាល់ខែ។
លោកវេជ្ជបណ្ឌិត សាយ សំបូរ បានបញ្ជាក់ថា ការផ្ដល់សេវាសុខភាព នៅថ្ងៃនេះ គឺមាន ៣ជាចម្បង៖ ១) ពិនិត្យពិគ្រោះ និងព្យាបាលជំងឺទូទៅមនុស្សចាស់ និងកុមារ ២) ពិនិត្យពិគ្រោះជំងឺធ្មេញ ពិសេសដកធ្មេញ និង៣) ពិនិត្យ និងវាស់ផ្នែក ចែកជូនវ៉ែនតា សម្រាប់មើលជិត និងមើលឆ្ងាយ វះកាត់តូច និងពិនិត្យអេកូស្ត្រីមានផ្ទៃព្រោះ ដែលកម្មវិធីនេះ ប្រព្រឹត្តទៅចាប់ពីម៉ោង ៨:០០នាទីព្រឹក រហូតដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ៕ ដោយ ប្រុញ វិធិន


-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល