ព័ត៌មានជាតិ
សាលាឃុំ-សង្កាត់ក្នុងខេត្តត្បូងឃ្មុំ ទទួលបានធុងសំរាម ដើម្បីជំរុញភាពស្អាតនៅកម្ពុជា
ធុងសំរាមប្រមាណ ៤០៤ ធុងសំរាម ត្រូវបានផ្តល់ដល់រដ្ឋបាលឃុំ សាលារៀន មណ្ឌលសុខភាព និងវត្តអារាមនៅខេត្តត្បូងឃ្មុំ ដើម្បពង្រឹងភាពស្អាតនៅតាមមូលដ្ឋាន ជាពិសេសចូលរួមជំរុញចលនាយុទ្ធនាការគ្មានប្លាស្ទិក នៅតាមផ្លូវ នាឆ្នាំ២០២៥។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ បានលើកឡើងថា ការផ្តល់ជូនធុងទុកដាក់សំរាមនាពេលនេះ ដើម្បីចូលរួមយុទ្ធនាការនានារបស់ក្រសួងបរិស្ថាន ពីកិច្ចសហការទាំងស្ថាប័នរដ្ឋ វិស័យឯកជន សង្គមស៊ីវិល ដៃគូរអភិវឌ្ឍន៍នានា និងជាពិសេសរដ្ឋបាល ថ្នាក់ក្រោមជាតិ អាជ្ញារមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ដើម្បីសម្រេចបានផែនការសកម្មភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសរសរស្តម្ភ ៣ គឺ «ភាពស្អាត ភាពបៃតង និងចីរភាព»។
តាមរយៈផែនការសកម្មភាពជាយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន គឺជំរុញឱ្យ «កម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក តាមដងផ្លូវជាតិ សម្រាប់ឆ្នាំ២០២៥»។ សកម្មភាពជាយុទ្ធសាស្ត្រថ្មីនេះ នឹងធ្វើឱ្យកម្ពុជាសម្រចបានភាពស្អាត ភាពស្អាតរបស់កម្ពុជា មិនត្រឹមតែបានបណ្តុះគំនិតស្អាតពីក្នុងខ្លួន ហើយពេលនេះចេញមកក្រៅនិងក្នុងសង្គមថែមទៀត។

លោក ខ្វៃ អាទិត្យា បានថ្លែងបន្តថា ភាពស្អាតពីការបេ្តជ្ញាចិត្ត កំពុងមានការចូលរួមជាសកម្មភាពយ៉ាងផុសផុលពីប្រជាជនកម្ពុជា ជាពិសេសយុវជនកម្ពុជាឈានឆ្ពោះទៅជាចលនាចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់សំរាមបានត្រឹមត្រូវជាបណ្តើរៗ ឆ្ពោះទៅមានទម្លាប់ដើម្បីកម្ពុជាមានភាពស្អាត ការអភិវឌ្ឍដោយចីរភាព និងភាពរុងរឿងព្រមទាំងការចូលរួមគាំទ្រទាំងអស់គ្នា ធ្វើយ៉ាងណាឱ្យរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ភូមិ និងអង្គភាពមានភាពស្អាត រៀបចំឱ្យមានធុង ឬ កន្លែង ទុកដាក់ញែកសំរាម (ធ្វើជាធនាគារប្លាស្ទិក) ពេលពេញធុង អាចយកទៅលក់បានថវិកាជួយដល់សហគមន៍ ឬសិស្សានុសិស្សមានជីវភាពខ្វះខាតបាន ដោយត្រូវរៀបចំឱ្យមានធុងដាក់សំរាមនៅគ្រប់សាលារៀន វត្តអារាម មណ្ឌលសុខភាពម្តងមួយខេត្តៗឱ្យបានទូទាំងប្រទេស។

មកដល់ពេលនេះ ក្រសួងបរិស្ថាន បានផ្តល់ជូនធុងសំរាម សម្រាប់ទីអារាម សាលារៀន មណ្ឌលសុខភាព និងសាលាឃុំ-សង្កាត់ទូទាំងខេត្តត្បូងឃ្មុំសរុបចំនួន ២២៧២ ធុង។ ដើម្បីគាំទ្រដល់ក្រុង ស្រុក ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្រសួងបរិស្ថានបានរៀបចំធុងដាក់សំរាម ផ្តល់ជូនដល់រដ្ឋបាលក្រុង ស្រុក សម្រាប់ចែកជូនដល់គ្រប់គ្រឹះស្ថានសិក្សា មូលដ្ឋានសុខាភិបាល វត្តអារាម រដ្ឋបាលឃុំ-សង្កាត់ទូទាំងខេត្តត្បូងឃ្មុំ និងជាបន្តបន្ទាប់ទៅកាន់មូលដ្ឋានស្រុក ក្រុង នៃខេត្តនានាទូទាំងប្រទេស៕



-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម២ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី