ព័ត៌មានជាតិ
៥ខែ ក្រសួងបរិស្ថានបានបង្រ្កាបបទល្មើសធនធានធម្មជាតិជិត៩០០ករណី ឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការ៤៣នាក់
ក្រសួងបរិស្ថាន បានចុះអនុវត្តច្បាប់ ពង្រឹងប្រព័ន្ធធនធានធម្មជាតិនៅទូទាំងប្រទេសកម្ពុជា។ ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារ បានធ្វើសកម្មភាពល្បាតចំនួន ៥ ៣៣៨ លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន៨៩៦ករណី មានជាអាទ៍បទល្មើសព្រៃឈើ ចំនួន ២៩៣ករណី បទល្មើសសត្វព្រៃចំនួន ២២៦ករណី បទល្មើសកាប់រុករានទន្ទ្រានដីរដ្ឋចំនួន ២៤២ករណី បទល្មើសនេសាទ ចំនួន ១២៦ករណី និងបទល្មើសធនធានរ៉ែ ៩ករណី។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន។

ក្រសួងបរិស្ថានឱ្យដឹងថា ក្នុងរយៈពេលដូចគ្នា ក្រុមការងារបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំនួន ៦៨ សំណុំរឿង និងបញ្ជូនជនសង្ស័យទៅតុលាការ ចំនួន ៤៣នាក់។ ជាមួយគ្នានេះ ក្រុមការងារបានដកហូតមធ្យោបាយប្រព្រឹត្តបទល្មើស រួមមានរណាយន្តចំនួន២២៨គ្រឿង គោយន្ត ចំនួន១៨គ្រឿង ម៉ូតូចំនួន៣៣គ្រឿង និងគ្រឿងយន្តមួយចំនួនទៀត។ លើសពីនេះក្រុមការងារបានចាប់យកវត្ថុតាងប្រព្រឹត្តបទល្មើស រួមមានកាំភ្លើងកែច្នៃចំនួន៨៦ ដើម មានគ្រប់១៥គ្រាប់ អាវុធ ៤ដើម គ្រាប់៥១គ្រប់ អន្ទាក់ឆក់ចំនួន១ ២២៥ម៉ែត្រ និងអន្ទាក់ខ្សែមានចំនួន១១ ២២០ ខ្សែ។

ក្នុងខែឧសភា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្ស ចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបាន ១ ២៩០លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបាន ចំនួន ១៧៨ ករណី មានជាអាទ៍បទល្មើសព្រៃឈើ ចំនួន៦៥ ករណី បទល្មើសសត្វព្រៃចំនួន៤៤ ករណី បទល្មើសកាប់រុករានទន្ទ្រានដីរដ្ឋចំនួន ៤៤ករណី បទល្មើសនេសាទ ចំនួន ២៤ករណី និងបទល្មើសធនធានរ៉ែ ១ករណី ។
ក្រសួងបរិស្ថានបានបន្តពង្រឹងការល្បាត ការពារព្រៃឈើ និងសត្វព្រៃ នៅតាមតំបន់ការពារធម្មជាតិទាំង៧៣កន្លែង។ សញ្ញាណទីតាំងដែលមានការដុតបំផ្លាញ ការកាប់ឈើ ឬការឈូសឆាយដីខុសច្បាប់។ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ត្រូវបានដាក់ចេញនូវការគ្រប់គ្រង អភិរក្ស និងការពារធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះ មន្រ្តីឧទ្យានុរក្ស បន្តពង្រឹងកិច្ចសហការ ធ្វើការយ៉ាងជិតស្និទ្ធជាមួយ គណៈបញ្ជាការកងឯកភាពខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ អង្គភាពប្រឆាំងអំពើពុករលួយ និងសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីធានាការការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់ការរស់នៅដោយចីរភាព៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


