ព័ត៌មានជាតិ
ស្របពេលកម្ពុជាជាប់លេខ១ ផ្នែកបរិស្ថានធម្មជាតិ ថ្នាក់ដឹកនាំជំរុញរួមគ្នាកាត់បន្ថយសំណល់ប្លាស្ទិក និងការពារបរិស្ថាន
ក្នុងឱកាសខួបលើកទី៣០ នៃទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «សំណល់សូន្យ» ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមកាត់បន្ថយសំរាម និងសំណល់ប្លាស្ទិក ដើម្បីរួមគ្នាថែរក្សាបរិស្ថានឱ្យមានភាពស្អាត បៃតង និងប្រកបដោយចីរភាព។

នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារលើបណ្តាញសង្គមដោយគូសបញ្ជាក់ថា ទិវានេះរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត និងសាធារណជនទាំងអស់ ចូលរួមឱ្យបានផុសផុល ក្នុងកិច្ចគាំពារបរិស្ថាន (គុណភាពខ្យល់ ទឹក សំឡេង) ការគ្រប់គ្រងសំរាម ប្លាស្ទិក និងសំណល់រឹង ដើម្បីរួមគ្នាការពារភពផែនដីយើង ឱ្យមានភាពស្អាត បៃតង និងចីរភាព ជាឧត្តមប្រយោជន៍ ដល់សង្គម និងមនុស្សជាតិគ្រប់ជំនាន់។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា ក៏បានបង្ហោះសារអបអរសាទរយ៉ាងខ្លីខ្លឹមចំពោះការប្រារព្ធខួបលើកទី៣០ នៃទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកនេះផងដែរ។ ការចេញសាររបស់ថ្នាក់ដឹកនាំទាំងពីរ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។
ក្នុងឱកាសខួបលើកទី៣០នេះ កម្ពុជាតាមរយៈក្រសួងបរិស្ថាន បានប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក ក្រោមប្រធានបទ «សំណល់សូន្យ» សំដៅជំរុញការកាត់បន្ថយសំរាម ការប្រើប្រាស់ឡើងវិញ ការកែច្នៃ និងការគ្រប់គ្រងសំណល់ប្រកបដោយប្រសិទ្ធភាព។

គួរជម្រាបថា ប្រទេសកម្ពុជាត្រូវបាន U.S. News & World Report ចាត់ថ្នាក់ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អលេខ១ នៅលើពិភពលោក។ ប្រមុខរដ្ឋស្តីទីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារអបអរសាទរ និងចាត់ទុកលទ្ធផលនេះថាជាមោទនភាពជាតិ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាល និងប្រជាជនក្នុងការថែរក្សាធនធានធម្មជាតិ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


