ព័ត៌មានជាតិ
ការអនុវត្តគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខណ្ឌទួលគោក គម្រោងអាទិភាពឆ្នាំ ២០២៥ មានជាង ៩០ គម្រោង និងស្នើសុំគាំទ្រជាង ៦០ គម្រោង
ការអនុវត្តគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខណ្ឌទួលគោក សម្រាប់គម្រោងជាអាទិភាព ឆ្នាំ ២០២៥ មានចំនួន ៩២ គម្រោង ក្នុងនោះ រដ្ឋបាលខណ្ឌ មានថវិកាគាំទ្រចំនួន ២៩ គម្រោង និងគម្រោងត្រូវដាក់ស្នើសុំការគាំទ្រចំនួន ៦៣ គម្រោង។ គម្រោងទាំងនេះ មានទាំងគម្រោងផ្នែកសេដ្ឋកិច្ច ,ផ្នែកសង្គមកិច្ច ,ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិបរិស្ថាន ,ផ្នែកសេវាកម្ម រដ្ឋបាល និងសន្តិសុខ។

នេះជាការបង្ហាញឲ្យដឹងក្នុងអង្គសិក្ខាសាលាសមាហរណកម្ម នៃកម្មវិធីវិនិយោគបីឆ្នាំរំកិល ខណ្ឌ-សង្កាត់ ឆ្នាំ ២០២៥-២០២៧ នាព្រឹកថ្ងៃទី ២៨ តុលា នេះ ក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលរងរាជធានីតំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលាខណ្ឌទួលគោក។
លោក ឯក ឃុនដឿន បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់សង្កាត់-ខណ្ឌ នេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ ២០២៥ របស់រដ្ឋបាលខណ្ឌ ផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ ២០២៥ របស់រដ្ឋបាលសង្កាត់ និងការស្នើសុំការគាំទ្រគម្រោងពីមន្ទីរ អង្គភាពជំនាញ អង្គការដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍របស់សង្កាត់ និងខណ្ឌ។

លោកបន្តថា ជារៀងរាល់ឆ្នាំ នៅតាមសាលាខណ្ឌនីមួយៗ តែងតែបានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់សង្កាត់-ខណ្ឌ តាមការណែនាំរបស់ថ្នាក់ជាតិ ហើយឆ្នាំនេះ សិក្ខាសាលាសមាហរណកម្មបានចាប់ផ្ដើមពីថ្ងៃទី ២៣ ខែតុលា ដល់ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅតាមសាលាខណ្ឌនីមួយៗ។
នាឱកាសនោះដែរ លោក ឯក ឃុនដឿន ក៏បានណែនាំដល់មន្ទីរជំនាញ អង្គភាពនានា ពិនិត្យលទ្ធភាពថា តើគម្រោងណាខ្លះដែលគួរគាំទ្រដល់ថ្នាក់ខណ្ឌ និងគម្រោងណាខ្លះគួរគាំទ្រដល់ថ្នាក់សង្កាត់។ សម្រាប់មន្ទីរ អង្គភាពជំនាញ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជន ដែលបានសន្យាជួយគាំទ្រគម្រោង ត្រូវបញ្ចូលក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ២០២៥ របស់ខ្លួន ហើយខិតខំអនុវត្តឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ទៅតាមការសន្យាគាំទ្រ និងផែនការដែលបានគ្រោងទុក។ ប្រសិនបើគម្រោងដែលទទួលបានការគាំទ្រនៅពេលនេះហើយ ប៉ុន្តែមិនបានអនុវត្ត សូមជូនដំណឹងដល់ខណ្ឌ ឬ សង្កាត់ ឲ្យបានដឹងផង។

លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានលើកឡើងដែរថា សិក្ខាសាលាសមាហរណកម្ម នៃកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់សង្កាត់-ខណ្ឌ បានរៀបចំឡើងស្របតាមផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ ទាំងរបស់សង្កាត់ និងខណ្ឌ ដែលចាំបាច់ត្រូវមានការចូលរួមគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា ដើម្បីឲ្យគម្រោងបានរៀបចំ ឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន។
លោកបន្តថា ការរៀបចំគម្រោងផែនការអភិវឌ្ឍន៍ ខណ្ឌ និងសង្កាត់ ទទួលបានជោគជ័យលុះត្រាតែមានការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ទីរ អង្គភាពជំនាញ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា។

គួរបញ្ជាក់ថា ការអនុវត្តគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខណ្ឌទួលគោក ដែលទទួលបានការគាំទ្រក្នុងសិក្ខាសាលាសមាហរណកម្មឆ្នាំ ២០២៣ បានអនុវត្តឆ្នាំ ២០២៤ និងគម្រោងជា អាទិភាពសម្រាប់ឆ្នាំ ២០២៥ ទទួលបានការគាំទ្រសរុបចំនួន ៧៩ គម្រោង អនុវត្តសម្រេចបាន ៧៩ គម្រោង ស្មើ ១០០% ក្នុងនោះរួមមាន ៖ ផ្នែកសេដ្ឋកិច្ចចំនួន ១៩ គម្រោង លើ ១៩ គម្រោង។ ផ្នែកសង្គមកិច្ចចំនួន ២៩ គម្រោង លើ ២៩ គម្រោង។ ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ចំនួន ១៤ គម្រោង លើ ១៤ គម្រោង។ ផ្នែករដ្ឋបាល និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈចំនួន ១៧ គម្រោង លើ ១៧ គម្រោង។
គម្រោងជាអាទិភាព ឆ្នាំ ២០២៥ មានចំនួន ៩២ គម្រោង ក្នុងនោះរដ្ឋបាលខណ្ឌមានថវិកាគាំទ្រ ចំនួន ២៩ គម្រោង និងគម្រោងដែលត្រូវដាក់ស្នើសុំការគាំទ្រក្នុងសិក្ខាសាលាសមាហរណកម្មនាពេលនេះ មានចំនួន ៦៣ គម្រោង ក្នុងនោះរួមមាន ៖ ផ្នែកសេដ្ឋកិច្ចចំនួន ១៦ គម្រោង ,ផ្នែកសង្គមកិច្ចចំនួន ២៦ គម្រោង ,ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិបរិស្ថានចំនួន ១០ គម្រោង ,ផ្នែកសេវាកម្ម រដ្ឋបាល និងសន្តិសុខចំនួន ១១ គម្រោង៕
អត្ថបទ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់