ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដង្កោ ស្ថាបនាផ្លូវបេតុងឆ្អឹងដែកមួយខ្សែ ក្នុងភូមិតាឡី រួចរាល់ហើយ
ផ្លូវលំមួយខ្សែ ដែលរងការខូចខាតពិបាកដល់ប្រជាពលរដ្ឋធ្វើដំណើរ ពេលនេះត្រូវបានអាជ្ញាធរខណ្ឌដង្កោ ស្ថាបនាប្រែក្លាយជាផ្លូវបេតុងឆ្អឹងដែករួចរាល់ហើយ ដើម្បីដាក់ឱ្យអ្នកដំណើរធ្វើដំណើរ និងប្រកបរបរផ្សេងៗ។ ផ្លូវនេះ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អាជ្ញាធរខណ្ឌដង្កោ បានឱ្យដឹងថា ផ្លូវខាងលើនេះកន្លងមក ជាផ្លូវលំ ហើយមានការទ្រុឌទ្រោមពិបាកដល់ប្រជាពលរដ្ឋធ្វើដំណើរ ក៏ដូចជាប្រកបរបរផ្សេងៗ។ ក្នុងនោះ ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរ លោកស្រីអភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ក៏បានបញ្ជាមន្ត្រីជំនាញចុះពិនិត្យជាក់ស្ដែង និងស្ថាបនាប្រែក្លាយជាផ្លូវបេតុងឆ្អឹងដែកតែម្ដង ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ។
អាជ្ញាធរបានបន្តទៀតថា ផ្លូវខាងលើមានប្រវែងបណ្ដោយ ៥៣០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ដោយប្រើប្រាស់ថវិកាគម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលសាលាខណ្ឌដង្កោ៕
អត្ថបទ ៖ សុខា






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


