Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី ចុះពិនិត្យ​សណ្តាប់​ធ្នាប់​របៀបរៀបរយ តាម​ដង​ទន្លេ កន្លែង​ប្រារព្ធ​ព្រះរាជពិធីបុណ្យអុំទូក

បានផុស

នៅ

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលនាថ្ងៃទី១៣វិច្ឆិកានេះ បានដឹកនាំ មន្ទីរពាក់ព័ន្ធមន្ត្រីនិងអាជ្ញាធរខណ្ឌ ដែលមានភូមិសាស្ត្រជាប់មាត់ទន្លេចុះពិនិត្យ សណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ កន្លែងប្រារព្វព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ដោ សម្ផស្ស នាយិកា​រងរដ្ឋបាល​សាលារាជធានីភ្នំពេញ​ និង​ជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបាន​ឱ្យ​ដឹង​ថា ការដឹកនាំ មន្ទីរពាក់ព័ន្ធ​មន្ត្រីនិងអាជ្ញាធរខណ្ឌ​ដែលមានភូមិសាស្ត្រជាប់​មាត់ទន្លេ ពីសំណាក់លោកឃួង ស្រេងនេះ គឺដើម្បីពិនិត្យពីវឌ្ឍនភាពចុងក្រោយនៃការសណ្តាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន តាមដងទន្លេ ថាតើបានរៀបចំដូចអ្វីដែលបានគ្រោងទុកទេ។

ក្រោយការជិះកាណូតមួយជុំ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន ច្បារអំពៅ ជ្រោយចង្វានិងខណ្ឌឬស្សីកែវរួច ឃើញថា អ្វីជាគម្រោងគឺក្រុមការងារអនុវត្តបានល្អ រហូតទទួលបានការកោតសរសើរពីមជ្ឈដ្ឋានខាងក្រៅថែមទៀតផង ដោយថា ឆ្នាំនេះការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ បរិស្ថាន និងការរៀបចំចំណតទូក ការណូត ទូក ង នៅតាមដងទន្លេមានលក្ខណៈល្អប្រសើរជាងបណ្តាឆ្នាំមុនៗ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម