ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ចបន្តអំពាវនាវដល់គ្រួសារក្រីក្រ និងងាយរងគ្រោះមកផ្ទៀងផ្ទាត់ឈ្មោះ ដើម្បីទទួលសាច់ប្រាក់ឧបត្ថម្ភបន្ត
ក្រោយពីទទួលបានគោលនយោបាយជាតិគាំពារសង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាលបានផ្ទេរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះពិសេសដែលទទួលផលប៉ះបាល់ដោយសារជំងឺរាតត្បាតកូវិដ១៩ នេះតាមរយះក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នោះរួចមកនាយកដ្ឋានសុខមាលភាពសង្គមបានធ្វើការអំពាវនាវដល់បងប្អូនក្រីក្រនិងងាយរងគ្រោះទូទាំងប្រទេសមកពិនិត្យឈ្មោះតាមមូលដ្ឋាន ឃុំ សង្កាត់ ដែលរស់នៅស្នាក់អាស្រ័យរៀងៗខ្លួន។

បើយោងតាមរបាយការណ៍របស់នាយកដ្ឋានសុខមាលភាពសង្គមនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ចាក់ថា ចាប់ពីថ្ងៃទី១៣ មិនាឆ្នាំ២០២១ នេះតទៅបងប្អូនគ្រួសារក្រីក្រ និងងាយរងគ្រោះពិសេសដែលទទួលផលប៉ះបាល់ដោយសារជម្ងឺរាតត្បាតកូវិដ១៩ អញ្ជើញមកពិនិត្យឈ្មោះឲ្យបានត្រឹមត្រូវនៅតាមមូលដ្ឋានឃុំ សង្កាត់រៀងៗខ្លួនដើម្បីបន្តទទួលសាច់ប្រាក់ឧបឋមពីរាជរដ្ឋាភិបាលក្នុងសកម្មភាពជុំទី៤_លើកទី២គិចាប់តាំងពីថ្ងៃទី១៣ មិនានេះតទៅ។ ដោយឡែកគ្រួសារដែលមិនទាន់បានទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដូចពត៏មានខាងលើសូមរួសរាន់មកទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដែលខ្លួនស្នាក់អាស្រ័យនោះដើម្បីទទួលបានអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនជៀសវាងភាពមិនប្រក្រតីណាមួយកើតឡើងដោយសារតែការខុសឈ្មោះឬអត្តសញ្ញាណណាមួយនោះ៕


អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


