ព័ត៌មានអន្ដរជាតិ
ចៅក្រមអាមេរិកមិនឲ្យរដ្ឋបាល ត្រាំ កាត់ជំនួយផ្នែកការថែទាំកុមារពី៥រដ្ឋ
ចៅក្រមរដ្ឋសហព័ន្ធ បានសម្រេចកាលពីថ្ងៃសុក្រថា រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ មិនអាចកាត់ផ្តាច់ប្រាក់សហព័ន្ធសម្រាប់ការឧបត្ថម្ភលើការថែទាំកុមារ និងកម្មវិធីផ្សេងទៀតដែលមានគោលបំណងជួយដល់កុមារខ្វះខាត និងគ្រួសាររបស់ពួកគេទៅកាន់រដ្ឋចំនួនប្រាំ ដែលជារដ្ឋប្រជាធិបតេយ្យ ក្នុងសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន ABC News ឱ្យដឹងថា រដ្ឋ California, Colorado, Illinois, Minnesota, New York បានប្រកែកថា គោលនយោបាយដែលបានប្រកាសកាលពីថ្ងៃអង្គារ គឺដើម្បីបង្កកមូលនិធិសម្រាប់កម្មវិធីជំនួយចំនួនបី កំពុងមានផលប៉ះពាល់យ៉ាងខ្លាំងលើកុមារ និងបង្កើតឱ្យមានភាពវឹកវរក្នុងប្រតិបត្តិការ។
តែយ៉ាងណា នៅក្នុងឯកសាររបស់តុលាការ និងសវនាការ កាលពីព្រឹកថ្ងៃសុក្រ រដ្ឋនានាបានជំទាស់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនមានហេតុផលផ្លូវច្បាប់ណាមួយ សម្រាប់ការដកប្រាក់ពីរដ្ឋទាំងនោះទេ។
គួរឱ្យដឹងថា នាយកដ្ឋានសុខភាព និងសេវាមនុស្សរបស់សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនកំពុងផ្អាកការផ្តល់មូលនិធិនេះ ដោយសារតែវាមានហេតុផលមួយជឿថារដ្ឋកំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៅក្នុងប្រទេសដោយខុសច្បាប់ ទោះបីជាវាមិនបានផ្តល់ភស្តុតាង ឬពន្យល់ពីមូលហេតុដែលផ្តោតលើរដ្ឋទាំងនោះ និងមិនមែនរដ្ឋផ្សេងទៀតក៏ដោយ។
ក្នុងនោះរដ្ឋទាំងប្រាំថាពួកគេទទួលបានប្រាក់សរុបជាង ១០ប៊ីលានដុល្លារក្នុងមួយឆ្នាំពីកម្មវិធីផ្តល់ជំនួយ។
មិនតែប៉ុណ្ណោះ ចៅក្រមរបស់អាមេរិក លោក Arun Subramanian ដែលត្រូវបានតែងតាំង ដោយអតីតប្រធានាធិបតី Joe Biden មិនបានគ្រប់គ្រងលើភាពស្របច្បាប់នៃការបង្កកមូលនិធិនោះទេ ប៉ុន្តែលោកបាននិយាយថា រដ្ឋទាំងប្រាំបានឈានដល់កម្រិតផ្លូវច្បាប់ ដើម្បីការពារស្ថានភាពបច្ចុប្បន្ន យ៉ាងហោចណាស់ ១៤ថ្ងៃ ខណៈដែលការជជែកវែកញែកពីរឿងនេះ ត្រូវបានធ្វើឡើងនៅក្នុងតុលាការ។
តែយ៉ាងណា លោកស្រី Kamika Shaw ជាមេធាវីរបស់រដ្ឋាភិបាលសហព័ន្ធ បាននិយាយថា នេះជាការយោគយល់របស់នាង ដែលប្រាក់មិនបានឈប់ផ្តល់ចូលរដ្ឋទេ៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


