ព័ត៌មានជាតិ
សមាជិក ប ស ស ឈប់ធ្វើការអាចមានសិទ្ធិទទួលបានការប្រើប្រាស់សេវា ប ស ស ចំនួន២ខែបន្ទាប់
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)បានអះអាងថា ប្រសិនបើលោកអ្នកជាសមាជិក ប.ស.ស. និងមានប័ណ្ណសមាជិក ប.ស.ស. ហើយបានឈប់បម្រើការងារនោះ ប័ណ្ណសមាជិក ប.ស.ស.របស់លោកអ្នកនៅតែអាចបន្តប្រើប្រាស់បានចំនួប២ខែបន្ទាប់ បើទោះជាបានបង់ច្រើនឆ្នាំក៏ដោយ។

បើតាម ប.ស.ស. បានពន្យល់ថា ក្នុងករណីលោកអ្នកបានធ្វើប័ណ្ណសមាជិក ប.ស.ស. រួចរាល់ និងថៅកែ ឬម្ចាស់ក្រុមហ៊ុនរបស់អ្នកបានប្រកាសភាគទានមក ប.ស.ស. បានចំនួន ២ខែជាប់គ្នា ហើយអស់កាតព្វកិច្ចបង់ភាគទាន (ឈប់ធ្វើការ) នោះលោកអ្នកមានសិទ្ធិទទួលបានការប្រើប្រាស់សេវា ប.ស.ស. បានចំនួន២ខែបន្ទាប់ (គិតចាប់ពីថ្ងៃប្រកាសភាគទានខែទី២) នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស.បន្ទាប់ពីការខកខានបង់ភាគទានតាមកាលបរិច្ឆេទកំណត់។

ករណីសមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះដែលមានសិទ្ធិទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ និងបានដាក់ពាក្យស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល អាចមានសិទ្ធិទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្ររហូតដល់កាលបរិច្ឆេទសម្រាលកូន ទោះបីជាមានការខកខានបង់ភាគទានតាមកាលបរិច្ឆេទកំណត់ក៏ដោយ។
ប.ស.ស. បានបញ្ជាក់ទៀតថា ការមានសិទ្ធិទទួលបានការប្រើប្រាស់សេវ ប.ស.ស. ចំនួន២ខែបន្ទាប់នេះ មិនសំដៅទៅលើសមាជិកបង់វិភាគទាន២ខែជាប់គ្នា ឬបង់វិភាគទានច្រើនឆ្នាំនោះទេ។ ប៉ុន្តែលោកអ្នកដែលឈប់ធ្វើការទៅប្រកបមុខរបរដោយខ្លួនឯងអាចចុះឈ្មោះបុគ្គលស្វ័យនិយោជន៍បង់វិភាគទានដោយស្ម័គ្រចិត្ត១ខែ១៥៦០០រៀល អាចប្រើប្រាស់សេវាថែទាំសុខភាពក្រោយបង់២ខែបន្ទាប់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថារហូតមកទល់ពេលនេះ ប.ស.ស.មានសមាជិកកើនឡើងដល់ជាង ២,៧លាននាក់ហើយនៅទូទាំងប្រទេស ក្នុងនោះបុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈមានចំនួនជិត ៥០ម៉ឺននាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារមានចំនួនជាង ១,៦លាននាក់ បុគ្គលស្វ័យនិយោជន៍មានចំនួនជាង ៤៣ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួនជិត ១៤ម៉ឺននាក់ ដោយជាសហព័ទ្ធ (ប្រពន្ធ ឬប្តី)មានចំនួន ៣៦ ៦១២នាក់ និងកូនមានចំនួន ១០២ ៧៨៨នាក់៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង