ព័ត៌មានជាតិ
មន្ទីរសម្រាកព្យាបាលមួយទៀតនៅខេត្តត្បូងឃ្មុំត្រូវ ប ស ស បញ្ចប់កិច្ចព្រមព្រៀងលែងឲ្យផ្តល់សេវា
មន្ទីរសម្រាកព្យាបាល ទេពនិម្មិត ដែលមានទីតាំងនៅផ្ទះលេខ ២៦៨-២៦៩-២៧០ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំត្រូវបាន ប.ស.ស បញ្ចប់កិច្ចព្រមព្រៀងលែងឱ្យផ្តល់សេវាជូនសមាជិក ប.ស.ស.ជាបន្តទៀតហើយ ដោយសារមន្ទីរសម្រាកព្យាបាលនេះមិនមានលទ្ធភាពបន្តការផ្តល់សេវាជាបន្តទៀត។

នេះជាមន្ទីរសម្រាកព្យាបាលទី២ហើយនៅក្នុងខែសីហានេះ ដែល ប.ស.ស.បានបញ្ចប់កិច្ចព្រមព្រៀងលែងឱ្យផ្តល់សេវាបន្ទាប់មន្ទីរសម្រាកព្យាបាល មិត្តភាពអង្គធ្លក ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ២ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ បានបញ្ចប់កិច្ចព្រមព្រៀងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥កន្លងទៅ។
លោកបណ្ឌិត ហេង សុផាន់ណារឹទ្ធ អគ្គនាយករង ប ស ស និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាន៍ថា ការបញ្ចប់កិច្ចព្រមព្រៀងជាមួយមន្ទីរសម្រាកព្យាបាលនេះ ដោយសារតែមន្ទីរព្យាបាលនេះបានបញ្ចប់ដោយខ្លួនឯង ដោយហេតុផលថា គាត់មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាសុខាភិបាលជូនសមាជិក ប ស ស។

យោងតាមសេចក្តីជូនដំណឹងរបស់ ប.ស.ស.ដែលទើបទទួលបាននៅថ្ងៃទី២៩សីហាននេះ បានជូនដំណឹងដល់ សាធារណជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងសមាជិក ប.ស.ស. អាចអញ្ជើញទៅប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលផ្សេងៗ ទៀតដែលជាដៃគូ ប.ស.ស. ដែលមានទីតាំងស្ថិតនៅក្បែរមន្ទីរសម្រាកព្យាបាលខាងលើ ករណីចូលប្រើប្រាស់ សេវានៅមូលដ្ឋានសុខាភិបាលដែលបានបញ្ចប់កិច្ចព្រមព្រៀងជាបន្ទុកចំណាយផ្ទាល់របស់អ្នកជំងឺ។
កាលពីទី១៩សីហា ឆ្នាំ២០២៥ ប.ស.ស បញ្ចប់កិច្ចព្រមព្រៀងជាមួយ មន្ទីរសម្រាកព្យាបាល មិត្តភាពអង្គធ្លក ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ២ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ លែងឱ្យផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស.ជាបន្តទៀត ដោយសារមន្ទីរសម្រាកព្យាបាលនេះបានបញ្ចប់ដោយខ្លួនឯង ដោយសារមិនមានវេជ្ជបណ្ឌិត និងមិនមានធនធាន និងហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការផ្តល់សេវាសុខាភិបាលជូនសមាជិកបសស។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ប.ស.ស. មានមូលដ្ឋានសុខាភិបាលទាំងរដ្ឋ និងឯកជនប្រមណជាង១៦០០កន្លែងនៅទូទាំងប្រទេសក្នុងការផ្តល់សេវាជូនដល់សមាជិក ប.ស.ស.ខណៈគិតត្រឹមខែកក្តដាឆ្នាំ២០២៥នេះ ប.ស.ស.មានសមាជិកសរុបចំនួន៣ ២៣៨ ៦៣៩នាក់៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


